Monday, July 11, 2011

សករាជ

សករាជ​​ មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។ នៅ​ក្នុង​កម្រង​អត្ថបទ​ប្រវត្តិវិទ្យាប្រទេសកម្ពុជាគេ​ឃើញ​មាន​ពាក្យ​ពុទ្ធ​សករាជ និង​គ្រឹស្ត​សករាជ ។

មាតិកា

[លាក់]

[កែប្រែ] សេចក្តីផ្តើម​

មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន ដោយ​សារ​តែ​មាន​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជា​គ្រឿង​កត់​សំគាល់ ដូច​មាន​ពេល​ព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បី​ការ​សរសេរ​សំបុត្រ​ស្នាម​ទៅ​មក​រក​គ្នា ក៏​ត្រូវ​ចុះ​ថ្ងៃ - ខែ - ឆ្នាំ​ខាន​មិន​បាន​ដែរ ។ ហេតុ​នេះ ការ​ចេះ​ចាំ​ថ្ងៃ - ខែ - ឆ្នាំ មាន​ប្រយោជន៍​ជា​ច្រើន​យ៉ាង ។ បើ​ប្រទេស​ណា​មិន​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ​ទេ ប្រទេស​នោះ​នឹង​ធ្វើ​ការ​អ្វី ៗ ឥត​កម្រិត ឥត​របរ ឥត​ក្របខ័ណ្ឌ ឥត​របៀប មិន​រៀបរយ នាំ​ឲ្យ​ការងារ​ទាំង​នោះ​ច្របូក​ច្របល់​រសេម​រសាម គឺ​ធ្វើ​ការ​ព្រឹក​ជា​ល្ងាច ៗ ជា​ព្រឹក, ខែ​នេះ​ជា​ខែ​នោះ, ឆ្នាំ​នេះ​ជា​ឆ្នាំ​នោះ ចំណាំ​បាន​ច្បាស់​ប្រាកដ​តែ​រដូវ​ថា រដូវ​ភ្លៀង, រដូវ​រាំង, រដូវ​ទឹក​ឡើង, រដូវ​ទឹក​ស្រក នឹង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជាដើម ។ ពុំនោះ​សោត គេ​ទុកដាក់​នូវ​មនុស្ស​ពួក​នោះ ថា​ជា​មនុស្ស​ល្ងង់​ខ្លៅ តួ​យ៉ាង​ដូចជា​មិលក្ខៈ គឺ​មនុស្ស​ព្រៃ, មនុស្ស​ព្នង ដែល​អាស្រ័យ​នៅ​ក្នុង​កោះ​តូច​តាច ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ឬ​អាស្រ័យ​ជ្រក​នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាយ​កៀន​កោះ ជា​ចន្លោះ​ប្រទេស​របស់​គេ, មនុស្ស​ចំពូក​នេះ​ប្រើ​តែ​គំនូស​ជំនួស​អក្សរ តាំង​ពីរ​កើត​ទល់​គ្នា​នឹង​ស្លាប់​ទៅ​វិញ ពុំ​ដែល​បាន​ស្គាល់​នូវ​រសជាតិ​នៃ​អារ្យធម៌​នឹង​គេ​សោះ ។ ហេតុ​ដូច្នោះ បាន​ជា​លោក​អ្នក​ប្រាជ្ញ​ជាន់​ដើម​កំណត់​ឲ្យ​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅ​ថា "សករាជ" ជា​គ្រឿង​ចំណាំ ។
ឯ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មាន ៤ យ៉ាង​គឺ៖
  1. ពុទ្ធសករាជ
  2. គ្រិស្តសករាជ
  3. មហា​សករាជ
  4. ចុល្លសករាជ
ឯ​សករាជ​ទាំង ៤ យ៉ាង​នេះ​គេ​រៀបរៀង​តាម​លំដាប់​ដែល​កើត​មុន កើត​ក្រោយ ដូច​តទៅ​នេះ គឺ
  1. ពុទ្ធសករាជ កើត​មុន​សករាជ ទាំង ៣,
  2. គ្រិស្តសករាជ កើត​ក្រោយ ព. ស. ៥៤៣ ឆ្នាំ,
  3. មហា​សករាជ -ដ- -ដ- ៦២១ -ដ-,
  4. ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។

[កែប្រែ] ដើមកំណើតនៃ​សករាជ​ទាំង ៤

[កែប្រែ] ពុទ្ធសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៦២៩ ប្រាប់​ថា ពុទ្ធសករាជ គេ​កំណត់​រាប់​ចំនួន​ថ្ងៃ​ខែ​ឆ្នាំ តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​នោះ​មក ជា​ពុទ្ធសករាជ ។ ការ​រាប់​ពុទ្ធសករាជ ជា​ការ​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​សាសនា ដែល​ហៅ​ថា "បក​សករាជ" ។ របៀប​នេះ រាប់​យក​ចំណែក​ខាង​រនោច​ខែ​មួយ​មុន​មក​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា ១ ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច ខែ​ពិសាខ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ជេស្ឋ ជា ១ ខែ ។ល។ ពី​ថ្ងៃ ១ រោច ខែ​ចេត្រ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ពិសាខ ជា ១ ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀងរាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​នោះ​ជា​បច្ចុប្បន្នកាល មិន​ទាន់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូចជា​កាល​ពី​ក្នុង​ថ្ងៃ ១៥ រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លង​ទៅ​ហើយ​បាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​ត្រឹម​ប៉ុណ្ណោះ), តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំង​ពួង ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​ឆ្នាំ​ គំរប់ ២ នុ៎ះ​ឯង​ថា ពុទ្ធសករាជ ២ ឆ្នាំ ឬ​ពុទ្ធសករាជ ២, បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​ប្រើ​អក្សរ​ជា ព. ស. ២ ។

ពុទ្ធសករាជ​នេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​ពួក​ពុទ្ធបរិស័ទ​មាន​ព្រះ​សង្ឃ​ជាដើម​ក្នុង​ប្រទេស​នោះ​កំណត់​ឲ្យ​ប្រើ​ ឡើង ចាប់​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ​បាន ១ ថ្ងៃ គឺ​កំណត់​រាប់​តាំង​ពី​ត្រឹម​ថ្ងៃ​ពុទញធ ១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់​នោះ​មក ឲ្យ​ឈ្មោះ​ថា​ជា​ពុទ្ធសករាជ ដោយ​មាន​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ពុទ្ធ​ជា​គោល​ចារិក, ហើយ​ត​មក​ក្នុង​ប្រទេស​នានា ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដូច​ប្រទេស​ខ្មែរ​ជាដើម ក៏​និយម​ប្រើត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។
ឯ​ប្រទេស​ឥណ្ឌាកាល​ពី​សម័យ​មុន ដែល​ពុំ​ទាន់​មាន​ពុទ្ធសករាជ​នៅ​ឡើយ គេ​និយម​ប្រើ​បុរាណ​សករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌា ក៏​ចាប់​ប្រើ​ពុទ្ធសករាជ​ជាប់​ឡើង ។ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌាឈប់​ប្រើ​ពុទ្ធសករាជ​ទៅ​ហើយ, តែ​គេ​ប្រើ​សករាជ​អ្វី​យើង​មិន​បាច់​និយាយ ។

[កែប្រែ] គ្រិស្តសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ៧៩៧ ប្រាប់​ថា គ្រិស្តសករាជ​នេះ គេ​បង្កើត​ឡើង​តាម​នាម​នឹង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ - គ្រិស្ត (Jésus ou Jésus - Christ) ជា​អ្នក​បង្កើត​លទ្ធិ ឬ​សាសនា​មួយ ហៅ​ថា​សាសនាគ្រិស្ដ«Religion Chretienne» ក្នុង​​​កាល​​សតវត្សរ៍​​ទី ៦ នៃ​ពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិត​មែន​តែ​ព្រះ​ហ្ស៊េហ្ស៊ុយ - គ្រិស្ត ទទួល​មរណភាព​ក្នុង ព. ស. ៥៧៦ ក្នុង​អាយុ​គំរប់ ៣៣ ឆ្នាំ តែ​គេ​បាន​តាំង​សករាជ​នោះ​គិត​ពី​ថ្ងៃ​ដែល​សាស្តា​នេះ​កើត គឺ​ក្នុង ព. ស. ៥៤៣ ហៅ​ថា គ្រិស្តសករាជ សរសេរ​អក្សរ​សង្ខេប​ថា គ. ស. គឺ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​អឺរុប​នឹង​ប្រទេស​អាស៊ី​ដោយ​ច្រើន ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។

[កែប្រែ] មហា​សករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៧២២ នឹង​ភាគ​ទី ទំព័រ ១០៨១ ប្រាប់​ថា ស័ក ប្រែ​ថា "កាល", សម័យ​យុគ ...," រាជ ប្រែ​ថា "ស្ដេច" ។ ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា "សករាជ" ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ន្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា "ស័ក ឬ​សការជ" ដែល​ចំណេរ​ត​មក ហៅ​ថា "មហា​សករាជ" ប្រែ​ថា "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព. ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម. ស.1។
មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ ក្នុង ព. ស. ៦២១ នោះ​ទេ ។
ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​ប្រឋម​នៅ​ប្រទេស​ខ្មែរ) ។

[កែប្រែ] ចុល្លសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ១៥២ ប្រាប់​ថា ចុល្លសករាជ ប្រែ​ថា "សករាជ​តូច" ៗ នេះ​ចាប់​ផ្ដើម​តាំង​ឡើង​នៅ​ថ្ងៃ​ចន្ទ​១២ កើត ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព. ស. ១.១៨១​។
ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ១.០៨១ ប្រាប់​ថា ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា​ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុលាមា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល ព. ស. ៦២១ ។ ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល ព. ស. ១.១៨១ ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ ។
ក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ ២ ប្រាប់​ថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយាវង្ស ស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្លសករាជ​ឡើង​រាប់ ១ រៀង​មក ។
ក្នុង​ច្បាប់​ប្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម បាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន​នោះ​ក៏​បាន ។ បើ​នឹង​យល់​ថា ក្សត្រ​ខ្មែរ បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​ខ្មែរ​ក៏​បាន​ដែរ ។ ប៉ុន្តែ ត្រូវ​យល់​ថា មាន​តែ​ព្រះ​បាទ​ជយវរ្ម័ន​ទី ១ 2 ទ្រង់​បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញ​គួរ​ជាង ព្រោះ​ក្សត្រ​អង្គ​នេះ​សោយរាជ្យ​នៅ​នគរ​វត្ត ហើយ​បាន​តាំង​ប្រើ​ចុល្លសករាជ​ដរាប​មក (ដែល​ថា​យ៉ាង​នេះ​ដោយ​អាង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម រួបរួម​ជាន់​ក្រោយ) ។

[កែប្រែ] ការ​ប្រើ​សករាជក្នុង​ប្រទេសកម្ពុជា

ក្នុង​ប្រទេស​កម្ពុជា​ប្រើ​សករាជ ៤ យ៉ាង​ គឺ ពុទ្ធសករាជ, មហា​សករាជ, ចុល្លសករាជ នឹង​គ្រិស្តសករាជ ។
ឯ​ពុទ្ធសករាជ នឹង​មហា​សករាជ ប្រាកដ​ជា​មាន​ដើម​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​សារ​ជន​ជាតិ​ឥណ្ឌា​សាយ​ភាយ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​យើង​ផង បាន​ជា​ខ្មែរ​យើង​ចាប់​និយម​ប្រើ​ពុទ្ធសករាជ នឹង​មហា​សករាជ​ខ្លះ តាម​អារ្យធម៌​ឥណ្ឌៀ​តាំង​ពី​សម័យ​នោះ​មក ។
តែ​កាល​ពី​សម័យ​នគរភ្នំ​ជា​ដំបូង រហូត​មក​ទល់​គ្នា​នឹង​សម័យ​នគរ​ធំ ជនជាតិ​ខ្មែរ​ពុំ​ទាន់​បាន​ប្រើ​ពុទ្ធសករាជ​នឹង​ចុល្លសករាជ​ជា​ផ្លូវ​ការ​នៅ ​ឡើយ​ទេ ប្រើ​តែ​មហា​សករាជ​មួយ​យ៉ាង​ប៉ុណ្ណោះ លុះ​មក​ដល់​ខាង​ចុង​សម័យ​នគរ​ធំ ទើប​មាន​ប្រើ​ចុល្លសករាជ​ផង​ជា​ផ្លូវ​ការ រួម​ជា​មួយ​ពុទ្ធសករាជ នឹង​មហា​សករាជ រឿង​នេះ​ដឹង​បាន​ដោយ​សារ​មាន​សិលា​ចារិក​ជា​ភស្ដុតាង ។
ចំណែក​គ្រិស្តសករាជ ចាប់​ផ្ដើម​ប្រើ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដួង) គឺ​តាំង​ពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀង​មក ដោយ​សារ​ប្រទេស​បារាំងសែស នឹង​ប្រទេស​កម្ពុជា មាន​ការ​ទាក់ទង​គ្នា​តាំង​ពី​សម័យ​នោះ​មក ។
ការ​រៀបរៀង​អត្ថបទ​សករាជ​ដូច​ខាង​លើ​នេះ ឃើញ​ថា​ត្រឹមត្រូវ​ល្មម​ទុក​ជា​គតិ​ទៅ​អនាគត​បាន ដោយ​មាន​ក្បួន​តម្រា​ជា​ភស្ដុតាង​គ្រប់​សករាជ, ប៉ុន្តែ បើ​ពិនិត្យ​អំពី​ការ​ប្រើ​សករាជ​នៅ​ប្រទេស​ខ្មែរ​យើង ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ជា​ផ្លូវ​ការ​ក្ដី ជា​សាធារណៈ​ក្ដី ឃើញ​ច្រើន​តែ​ប្រើ​គ្រិស្តសករាជ​ពុំ​សូវ​មាន​ប្រើ​ពុទ្ធសករាជ​ឡើយ ។ ហេតុ​នេះ ក្នុង​សម័យ​នេះ គួរ​លើក​យក​ពុទ្ធសករាជ​មក​ចុះ​ប្រើ​ជា​ផ្លូវ​ការ នឹង​ប្រើ​ជា​សាធារណៈ​ទុក​ជា​សរណៈ​ដល់​ពុទ្ធសករាជ, នេះ​ឃើញ​ថា​ជា​ទី​សមរម្យ​ដល់​ប្រទេស​កាន់​ពុទ្ធសាសនា ដូចជា​ប្រទេស​ថៃ​ជាដើម ។

1 comments:

barahpacana said...

Borgata Hotel Casino and Spa - MapYRO
Find 통영 출장마사지 the best Borgata 제주도 출장샵 Hotel Casino and Spa 과천 출장마사지 locations, 문경 출장마사지 rates, amenities: expert Borgata research, only at Hotel and Travel 메이피로출장마사지 Index.

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons