រស់ សេរីសុទ្ធា
រស់ សិរីសុទ្ឋា | ||
---|---|---|
![]() រាជនីសំលេងមាស | ||
ពត៌មានសំខាន់ៗ | ||
ឈ្មោះពីកំនើត | រស់ សុទ្ធា | |
ឈ្មោះហៅក្រៅ | រៃ | |
ថ្ងៃខែឆ្នាំកំនើត | 6 វិច្ឆិកា ១៩៤៦ | |
ទីកន្លែងកំនើត | ភូមិដំណាក់ហ្លួង ឃុំទួលតាឯក ខេត្តបាត់ដំបង | |
កំរិតវប្បធម៌ | ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង | |
សញ្ជាតិ | ![]() | |
មរណៈភាព | ១៧ មេសា ១៩៧៧ | |
ប្រភេទតន្ត្រី | ប្រជាប្រិយ Rock N roll | |
វិជ្ជាជីវៈ | អ្នកចំរៀង អ្នកសរសេរបទចំរៀង | |
ឆ្នាំប្រកបវិជ្ជាជីវៈ | ១៩៦៥ –១៩៧៥ | |
ដៃគូ | ស៊ីន ស៊ីសាមុត |
េខត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) េលាកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត េលាកអុិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរុាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិនជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន េលាកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា េលាករិនសាេវត េលាកសេនរា៉នុត អ្នកនាងឆៃលីដាឡែន អ្នកនាងអិុមស្រីពៅ និងតារានិពន្ធ េលាកគង្គប៊ុនឈឿន េលាកនូហាច េលាក ញ៉ុកថែម េលាកគ្រូអាចារ្យ បុ៊តសាវង្ស លោកឆានឈួ ជាេដីម។
អ្នកស្រី រស់សិរីសុទ្ឋា ជាតារាចំរៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចំរៀងជើងឯក យា៉ងឆ្នើមបំផុត របស់អធិរាជសំលេងមាស លោក ស៊ីន ស៊ីសាមុត។ កំពូលតារាចំរៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ស្រុកបាត់ដំបង។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀន នៅសាលាបថមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី េនតយ៉ង់ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅេក្មងជាងគាត់ច្រើនឆ្នាំ ែតធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ ព្រោះេយីងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិេសសទៅទៀត គឺេលាកឪពុករបស់ខ្ញុំេឈ្មាះ សាស្ត្រាចារ្យ ប៊ុនថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធាេនាះដែរ។ បន្ថែមពីលើនោះ លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា ឈ្មោះេលាកគ្រូ រស់បុ៊ន ដែលជាេលាកគ្រូភ្លេងខ្មែរផង ជាេលាកគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផង។ លោកឪពុករបស់ខ្ញុំជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាបុី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។
េលាកតារស់បុ៊ន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច េខត្តកំពង់ឆ្នាំង ជាអតិតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង េហីយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ េខត្តបាត់ដំបង។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សំបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល៧០ឆ្នាំ។ បងស្រីទី២មានឈ្មោះថា រស់សំបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម។ ចំែណកប្អូនស្រីពៅមានឈ្មោះថា រស់ េសាភ័ណ ក្រោយមកបានដូរទៅជា រស់សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចំរៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សេរីសុទ្ធា។ អ្នកស្រីរស់សេរីសោភ័ណ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់េលាក អុ៊កស៊ីណាេរត ែដលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។
កាលនៅវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅេលងក្រៅថា អាៃរ ត្បិតអ្នកស្រីមានសម្លេងស្រួយ េហីយពិេរាះ ដូចសត្វរៃកណ្តឹង។ ការពិត ពេលអ្នកស្រីមានប្រសាសន៌សន្ទនា គឺមានសមេ្លងធម្មតា មិនសូវជាឮបុ៉ន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ គឺសម្លេងស្រួយ មុតចាក់ត្រចៀក ហើយជាសម្លេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយអាចរក្សា សម្លេងស្រួយមុតបានដូចអ្នកស្រីសុទ្ធាណាស់។ (កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចីៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ េហីយចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ែដលគាត់ឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ េដីម្បីយកចិតបរិភោគលេង ជាមួយប្រហុក។ នៅេពលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ បងរៃ ច្រៀងចំរៀង ដូរផ្លែឈើទាំងនោះជានិច្ច។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង យា៉ងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។)
យុវតីរស់សិរីសុទ្ធាមានមាឌខ្ពស់ស្រឡះ សំបុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏េដាយ គឺនាងពូែកលាក់អារម្មណ៍ណាស់ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតំអូញ ឬ បិុនរអូ៊រទាំច្រើននោះដែរ តែជាមនុស្សមានសំដី ជាក់លាក់មឺុងម៉ាត់ ធើ្វការមុឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ េដាយមិនបាច់ដាស់តឿនច្រើន។ នៅឯសាលារៀនវិញសុទ្្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប េហីយក៏ជាសិស្សនារីដែលពូែកលេងកីឡាបំផុត។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ែប៉នរ៉ន និងអ្នកស្រីហួយមាស ែតសុទ្ធាមានឈ្មោះបោះសម្លេង ក្នុងវិទ្យាល័យ យា៉ងរហ័សជាងអ្នកទាំងពីរ ព្រោះេដាយសារ សំេនៀងដ៏ពិេរាះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយា៉ងក្លាហាន នោះផង។
កាលសុទ្ធានៅតូចសេចក្តី េលាកគ្រូរស់បុ៊ន តែងនាំកូនហាត់េលងភ្លេងខ្មែរ និងហាត់ច្រៀងចំរៀងភ្លេងការ ប៉ុែន្តមានតែកុមារីសុទ្ធាេទ ែដលមានអំណោយទានជាងគេ ផែ្នកចំរៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅេពលលោកចេញទៅេលងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។ េដាយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព។ ជាពិេសសបំផុតនោះ គឺេលាកតារស់ប៊ុន មានភរិយាផ្សេងទៀត េហីយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបំរុងបន្ថែមផង។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាែដរ មានតែកុមារីសុទ្ធាេទ ែដលរៀនដុះដាលជាងគេ គឹរៀនពូកែ េដាយមិនបាច់បង្ខំ ជ្រោមជ្រែងពីេក្រាយប៉ុន្មាន។
ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី ែកវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។
ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់េលាកឧកញ៉ាគេហបតី គីស៊ានហូ ថៅែករោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិេរាះ កម្លោះេយីង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅេក្មងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់េលាកកម្លោះម្នាក់េនាះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះេហីយខ្ញុំចាំតែមុខរបស់េលាកតែប៉ុណ្ណេាះ តែខ្ញុំស្គាល់េលាកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំេដីរទៅរៀនកាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ គឺលោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ែដរ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព មួយរូប ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។)
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់េលាកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ែដលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីបា៉រីសនោះ។ គេក៏បានសន្យា ផ្តល់តម្លែេសវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់បុ៊ន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតារស់ប៊ុនជាឪពុកទេ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណេាះ។ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង និងេដាយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់បុ៊នក៏បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធី ហើយលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ តែម្នាក់ឯង ជំរាបឪពុកម្តាយថា សុទ្ធាត្រូវគេឃាត់ទុក អោយនៅេគងទីនោះ ត្បិតយប់ជ្រៅពេក មិនអោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព ែតគេបានប្រគល់ប្រាក់កម្រៃ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់បុ៊ន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់ មិនបានដេកពួនឡើយ។
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរឺុម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។ នាងស្ទុះទៅអោបឪពុក ស្រែកទ្រហោរយំ ជំរាបលោកថា កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់។ េពលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់បុ៊ន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម និឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវា៉ថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ េដាយទោសប្រព្រឹត្តបទអនាចារ្យ លើនារី។ ថ្វីបើត្រូវលោកតារស់បុ៊ន គម្រាមយា៉ងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល ែដលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោត រត់លក់ដីស្រែ ដីចំការ និងកេរអាករ របស់ក្រុមគ្រួសារ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស របស់លោកគីស៊ានហូ។ ៃចដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបងរួចក៏ែលងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។ េដាយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរា៉វអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកសីុ ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករកអ្នកម្តាយ លោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខឌីណារី និងលោកឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូប៊ុនថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា រស់ សិរី សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរា៉វអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាេឃីញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់សេរីសុទ្ធា ទៅវិញ។ ចំណែក រស់សោភ័ណជាប្អូនស្រី ក៏មានរឿងរា៉វជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា នៅភ្នំពេញ។
មិនតែប៉ុណ្ណេាះ លោកឪពុករបស់ខ្ញុំ បានណែនាំសុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោកអិុមសុងសឹម ជាអតីតគ្រូបង្រៀន នៅកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាបុី ស្គរ ហ្គីតា យា៉ងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ នៅកម្ពុជា មានលោកអិុមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីែប៉នរ៉ន និងប្អូនស្រីទាំងបី អ្នកស្រីែប៉នរ៉ម អ្នកស្រីប៉ែនរាុំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀងល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមា៉ច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អុិមសុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យា៉ងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅែក្បរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោកអិុមសុងសឺម ដែលទៅធ្វើការទីនោះដែរ។ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង ជាដើម។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនមា៉ល័យ ជាដើម។ នៅទីបំផុត យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព សិុនស៊ីសាមុត ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើង យា៉ងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក។ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាមឺុនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកសិុនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវោ៉យហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត ដូចជា លោកគង្គបុ៊នឈឿន លោកមែរប៊ុន លោកហេងហួរវេង លោកមា៉ឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង លុ្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសមា៉ត់ ដែលជាអ្នកចំរៀងបុរស ែដលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ យា៉ងភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ េដាយមានភរិយាដើម ទាំងពីររូប របស់លោកសុសម៉ាត់ មកចូលរួមពិធីផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោកសុសមា៉ត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះទៅទះតប់ វាយធ្វើបាបភរិយា យា៉ងដំណំ នៅក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ េដាយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ែដលនិយាយលលេង ទៅអ្នកស្រីនៅលើឆាក។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ។ ដំណឹងនេះបានល្បី ទៅដល់លោកសិុនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ េដាយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា ដល់លំនៅ ឯបាត់ដំបង។ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន េដីម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកសិុនស៊ីសាមុត និងក្រុមតន្រ្តីដែលលោកសិុនស៊ីសាមុតណែនាំតែប៉ុណ្ណេាះ។ តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកសីុ ដោយសុខសប្បាយ ហើយចំរុងចំរើ់ន រហូតរៀងមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្មថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ។ រីឯមុខរបររកសីុ ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនរបស់នាង ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកសីុផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ ែតក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកសីុផាន់ទៀតផង។ ដោយការភិតភ័យខ្លាំងពេក លោកហុ៊យស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។
កាលនោះ ភរិយាដើមរបស់លោក ស្រីយា៉ មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រីយា៉ បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយា៉ អ្នកស្រីសុទ្ធា បានសុំយកបងប្រុស រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកសីុណាេរត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយា៉ អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយលោកសិុនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាែសត ដូចជានៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយា៉ េដីម្បីេចញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេស នានា យា៉ងសេរី ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយា៉ នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅេពលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំេពញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុងភាពយន្តរឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅបាត់ដំបង។ កាលនោះ លោកស្រីយា៉មានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំេពញវិញ។
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីតរបស់អ្នកស្រី អោយស្តាប់ ថាតើថា មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង ចូលស្រុកកំណើតម្តងៗ។
ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយា៉ជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំែណកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ ជំលៀសចេញ តាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។ ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់ែតប្អូនស្រី រស់សោភ័ណតែម្នាក់ ែដលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធាបានលាក់ខ្លួន រស់នៅយា៉ងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុែន្តអ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហា៊នច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃកែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណេាះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកានើសៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច។ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច ែតអ្នកស្រីមិនអាចតបត ឬរត់គេចបាន ដោយខ្លាចបារមីរបស់អង្គការ។ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែទេ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហឹង្សា ជាមួយលោកយោធា កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារំាង។
ឯកសារយោង ៌៏៏- មាសស្រោបនគរ ភាគមួយ ដោយលោក សេងតារា - ប្រវត្តិជីវិតសិល្បករខ្មែរ ដោយលោក នួនសុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ - ទស្សនាវដ្តី ឥន្រ្ទទេវី - ទស្សនាវដ្តី ប្រជាប្រិយ - ទស្សនាវដ្តី ខ្មែរអប្សរា - ទស្សនាវដ្តី អង្គរធំ - ទស្សនាវដ្តី តារា
== បទចំរៀងទោល == សូមអ្នកស្រីមេត្តាកែប្រែឡើងវិញ ពីព្រោះក្រោយពេលខ្ញុំបានមើលរួច ហើយឃើញថាមានកន្លែងច្រើន ខុសច្រើនណាស់ គឺនៅត្រង់កន្លែងចំណងជើងបទចំរៀង សូមមេត្តាទាក់ទងមកខ្ញុំ ០៩៧៩២២៦៤៧១នេះសុទ្ធជាអ្នកស្រលាញ់បទខ្មែរ ពីដើម។ សូមអរគុណ (សូមជួយសរសេរបន្ថែម)
ក
- កេងកងអភ័ព្វ
- ក្រោមមេឃវេរា
- កុំហៅឈ្មោះអូន
- កន្សែងក្រហម
- ក្លិនស្នេហ៍
- កុំព្រួយពីស្នេហ៍
- កម្លោះកូនប្រាំ
- ក្មេងល្អ
- កន្លង់ក្នុងសួន
- កត្តឹកដល់ហើយ
- កូនស្រីអ្នកនេសាទ
- កុំជឿចិត្តប្រុស ស្តាប់
- កុំនឹកអូនអី
- កន្លង់មាស
- ក្លិនជាប់នាសា
- ក្អែកហើរកាត់ស្ទឹង
- ក្រមុំភ័យអរ
- កុំថើបអូនអី
- ខ្ញុំអៀនណាស់
- ខឹងនឹងបងហើយ
- គេងទៅគេងទៅ
- គេចសន្យា
- គ្រាន់តែឃើញបងភ្លាម
- គន់មើលទៅមេឃ
- គ្រាន់តែឃើញប្រុសស្នេហ៍
- គួរអាណិតដែរ
- គូព្រេងអ្នកណា?
- ឃើញស្នេហ៍ខ្ញុំទេ
- ឃើញតែកន្សែង
- ចាស់ជូរអែម
- ចិត្តដែលស្រលាញ់
- ចិត្តឥតមេត្តា
- ចុតហ្មាយមច្ចុរាជ
- ចោលសាច់ស្រវាឆ្អឹង
- ចំលើយព្រហ្មណី
- ចំរៀងព្រហ្មលិខិត
- ចំរៀងលាគ្នា
- ចំរៀងស្នេហ៍ខ្ញុំ
- ចំរៀងស្នេហា
- ចំរៀងយុវវ័យ
- ចំរៀងសួគ៌ា
- ចំរៀងស្នេហ៍យើង
- ចំរៀងអវសាន
- ចាំថ្ងៃវិលវិញ
- ចាំដប់ខែទៀត
- ចាំនៅតែចាំ
- ចាំយប់ជួបគ្នា
- ចាំលុះសូន្យ
- ចង់ទៅរកអ្នកម្តាយ
- ច្បារមនរឿងខ្ញុំ
- ចង់អោយបងនៅជិត
- ចូលឆ្នាំថ្មី
- ចាំស្នេហា
- ច័ន្ទរះផ្លាស់វេន
- ចិត្តស្នេហ៍តែបង
- ចំពោះស្រីណា
- ចង់តែហែកខាំ
- ចង់រាំជាមួយបង
- ចាំថ្ងៃវិលវិញ
- ចាំលុះអវសាន
- ឆ្នាំងចាស់បាយឆ្ងាញ់
- ឆ្នាំថ្មីមកដល់ហើយ
- ឆ្នាំអូន១៥
- ឆ្នាំអូន១៦
- ជីវិតអនាថា
- ជំនោរប៉ៃលិន
- ជ្រោះអូរយ៉ាដា
- ជួបគ្នាក្រោមដួងច័ន្ទ
- ជ្រោះស្នេហ៍កម្ម
- ឈប់ស្រឡាញ់មិនបាន
- ឈប់ស្រឡាញ់អូនទៅ
- ឈូករ័ត្នស្នេហា
- ញ៉ាំស្រាព្រោះអ្វី?
- ដងស្ទឹងស្នេហា
- ដួងចិត្តអូនព្រួយ
- តាជូជក់
- តាមតែវាសនា
- តូចចិត្តព្រោះស្នេហ៍
- តើបងចាំអូនទេ
- ត្រពាំងសាបកុលាបរោយ
- ត្រពាំងពាយ
- ថ្ងៃត្រង់ក្រលួច
- ថ្ងៃនេះខ្ញុំញ៉ាំស្រា
- ថ្ងៃលិចអូនស្រណោះ
- ថ្ងៃណាបងវិលវិញ
- ថ្ងៃថ្មីទុក្ខថ្មី
- ថ្ងៃ៥មិនា
- ថ្ងៃអស់សង្ឃឹម
- ថ្ងៃព្រាត់យប់ជួប
- ទឹកភ្នែកដានី
- ទឹកភ្នែកសួររកស្នេហ៍
- ទឹកហូរទៅ
- ទំនួញនារីកំព្រា
- ទ្រូងខ្លោចផ្សា
- ទឹកភ្នែកកង្រី
- នរកលោកីយ៍
- នារីខូចចិត្ត
- នឹកណាស់
- នាងចាំអ្នកណា?
- នរណាប្រហារបង?
- នឹកឃើញយប់ម្សិលមិញ
- បើចិត្តមិនស្ម័គ្រ
- បងឃ្លាតឆ្ងាយទៅ
- បងធ្វើអោយអូនយំ
- បងនៅទីណា
- បងបានសន្យា
- បងស្រឡាញ់អូនប៉ុនណា
- បណ្តាំទៅសំឡូត
- បណ្តាំស្នេហ៍
- បណ្តាំស្រីក្បត់
- បណ្តាំស្ទឹងខៀវ
- បានបងជាគូ
- បុប្ផាអាកាសចរណ៍
- បុប្ផាបាក់ព្រា
- បើខ្ញុំមានភ័ព្វវាសនា
- បំភ្លេចមិនបាន
- បំភ្លេចអូនទៅ
- ប្រវត្តិស្នេហ៍កម្ម
- ប្រាប់ខ្ញុំមក
- ប្រុសដែលក្បត់ចិត្ត
- ប្រុសនេះមុខក្រាស់
- ប្រុសបណ្តូលចិត្ត
- បាំងមួយខែទៀត
- ប្រច័ណ្ឌ
- ប្រុសដែលខ្ញុំស្រម័យ
- ប្រុសអីនេះ
- បើផ្កាយនៅតែរះ
- បែកក្អមអូនហើយ
- ប្តីប្រមឹក
- ប្រុសចិត្តក្បថ
- ផាមួងកទា
- ផ្ការីកលើមេឃ
- ផ្កាអរគីដេ
- ផ្នូរសមុទ្រ
- ផ្នូរមួយពីរនាក់
- ផាត់ជាយ
- ពេលមេឃស្រទំ
- ព្រលឹងនាងព្រាយកន្ទោងខៀវ
- ព្រាត់ស្វាមី
- ព្រោះរឿងអ្វី
- ពេញចិត្តតែបងមួយ
- ព្រេងនិស្ស័យស្នេហ៍
- ពេញក្រមុំពេលណា
- ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
- ព្រួញស្នេហ៍
- ភពខ្មៅងងឹត
- ភ័យ!ភ័យ!
- ភ្លឺឡើងបាត់ស្នេហ៍
- ភរ!ភរ!ភរ!
- ភ័យ!ភ័យ!ភ័យ!
- មិនគួរស្រឡាញ់បង
- មើលឫកប្ដីខ្ញុំ
- ម្ចាស់ស្នេហ៍អូន
- ម្តេចក៏ដើរតាមខ្ញុំ
- មិនទំនេរ
- ម្តាយក្មេកមកលេង
- មិនអាចភ្លេចបាន
- មិនដឹងពេលណា
- មើលកុំអោយខុស
- មានតែបងម្នាក់
- មិនដឹងជាបងឬខ្ញុំ
- មកពីចាស់ទុំ
- ម្តេចគេងបែរខ្នង
- មើលព្រៃព្រឹក្សា
- មក! រាំជាមួយខ្ញុំ!
- មេឃមីរត្រជាក់
- យំសំរាប់ថ្ងៃនេះ
- យុវជនសម័យ
- យប់មិញបងនៅក្បែរ
- រលកធំធេង
- រាត្រីងងឹត
- រាត្រីបាត់ស្នេហ៍
- រាំឆាៗៗ
- រាំទៅមិត្ត
- រដូវផ្ការីក
- រាំពេលរាត្រី
- រែងអាល័យ
- រឿងយើងដូចគ្នា
- រលឹមទឹកដក់
- រស់តាមវាសនា
- រាត្រីពណ៌ផ្កាឈូក
- លាហើយកម្មស្នេហ៍លោកីយ៍
- លឺគេថាបងមក
- លួចស្នេហ៍ដួងច័ន្ទ
- លែងខ្ញុំទៅ
- លាប្រុសចិត្តព្រាន
- លួចស្រឡាញ់
- ឭគេថាបងមក
- វាចាបុរស
- ស្តាយវ័យកុមារ
- សត្វរៃពេលល្ងាច
- សល់តែទឹកភ្នែក
- សល់អនុស្សាវរីយ៍
- សម្លេងខ្លែងស្រាក
- សុរិយាផ្សងស្នេហ៍
- សែនក្ដៅក្នុងចិត្ត
- សំនៀងបុប្ផាព្រៃភ្នំ
- សុំរស់ក្បែរបង
- សុបងអាណិត
- សុបិនឃើញបង
- ស្គាល់គេពីកាលណា
- ស្គាល់រសស្នេហ៍
- ស្តាយភាពក្រមុំ
- ស្ទឹងខៀវ
- ស្ពានស្នេហា
- ស្រឡាញ់អូនទៅ
- ស្រមោលស្នេហ៍ខ្ញុំ
- ស្រឡាញ់តែបងមួយ
- ស្រា១កែវ
- ស្រឡាញ់
- សែនស្រណោះ
- ស្នេហាមិនស្មោះ
- ស្ទឹងស្នេហា
- សម្លេងទ្រខ្មែរ
- សម្លេងហ្គីតា
- ស្រឡាញ់ពេញប្រាស
- សំរែកនាងឧមា
- សូមអង្វរ
- ហ៊ានស្លាប់ព្រោះបង
- អកភ្នំ
- អត់បាយអោយស្លាប់
- អនិច្ចាក្មេងកំព្រា
- អស់សង្ឃឹម
- អាល័យបងជានិច្ច
- អាសូរកេសរមាលា
- អូនចង់រាំលេងនិងបង
- អូនចាំបងជានិច្ច
- អូនច្រៀងបំពេរ
- អូនមិនក្បត់បងទេ
- អូនឆ្អែតចិត្តណាស់
- អូននៅតែរង់ចាំ
- អូនសុំរស់ក្បែរទ្រូងបង
- អូនសូមផ្ញើស្នេហ៍
- អូនសូមស្មាលា
- អូនសុំអង្វរ
- អូនស្ម័គ្របងស្មោះ
- អូនស្រឡាញ់បងណាស់
- អោយខ្ញុំយំទៅ
- អ្នកកាត់សក់ដៃឯក
- អប្រិយតែរូប
- អស់ផ្លូវហើយ
- អស្ចារ្យលោកប្តី
- អូនសូមផ្ញើឆ្អឹង
- អ្នកម្តាយ
- អូរជ្រៅរណ្តៅស្នេហ៍
- អណ្តូងកម្ម
- អូនឈឺចិត្តណាស់
- អ្នកណាព្រួយជាងអ្នកណា?
- អ្នកបានដឹងទេ?
បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត
- កំណាព្យស្នេហ៍
- កម្មស្នេហ៍ស្រីអាំ
- កុំដាច់មេត្តា
- គំនួចវាយោ
- ចិត្តឥតល្អៀង
- ចង់បានផ្កាអ្វី
- ចោរលួចចិត្ត
- ច័ន្ទចាកមេឃ
- ច្រូតស្រូវ
- ឋានះផ្សេងចិត្តផ្សេង
- តូចចិត្តណាស់ ស្តាប់
- តូចអើយតូចស្រី
- ថ្មគោលស្រមោលស្នេហ៍
- ផ្ទះអូនក្បែរភ្នំសំពៅ
- ទាវអើយស្រីទាវ
- ទូកបងអ៊ុំស្កាត់
- ទេសភាពព្រលឹម
- បោះឈូង
- ភូមិរាអភ័ព្វ
- ម៉ាពីណោក
- ម្លប់ស្នេហ៍ដើមស្រឡៅ
- មួយកំភ្លៀងអនុស្សាវរីយ៍
- យប់យន់ទន់ត្រជាក់
- យើងកុំភ្លេចគ្នា
0 comments:
Post a Comment