Monday, July 11, 2011

សករាជ

សករាជ​​ មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។ នៅ​ក្នុង​កម្រង​អត្ថបទ​ប្រវត្តិវិទ្យាប្រទេសកម្ពុជាគេ​ឃើញ​មាន​ពាក្យ​ពុទ្ធ​សករាជ និង​គ្រឹស្ត​សករាជ ។

មាតិកា

[លាក់]

[កែប្រែ] សេចក្តីផ្តើម​

មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន ដោយ​សារ​តែ​មាន​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជា​គ្រឿង​កត់​សំគាល់ ដូច​មាន​ពេល​ព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បី​ការ​សរសេរ​សំបុត្រ​ស្នាម​ទៅ​មក​រក​គ្នា ក៏​ត្រូវ​ចុះ​ថ្ងៃ - ខែ - ឆ្នាំ​ខាន​មិន​បាន​ដែរ ។ ហេតុ​នេះ ការ​ចេះ​ចាំ​ថ្ងៃ - ខែ - ឆ្នាំ មាន​ប្រយោជន៍​ជា​ច្រើន​យ៉ាង ។ បើ​ប្រទេស​ណា​មិន​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ​ទេ ប្រទេស​នោះ​នឹង​ធ្វើ​ការ​អ្វី ៗ ឥត​កម្រិត ឥត​របរ ឥត​ក្របខ័ណ្ឌ ឥត​របៀប មិន​រៀបរយ នាំ​ឲ្យ​ការងារ​ទាំង​នោះ​ច្របូក​ច្របល់​រសេម​រសាម គឺ​ធ្វើ​ការ​ព្រឹក​ជា​ល្ងាច ៗ ជា​ព្រឹក, ខែ​នេះ​ជា​ខែ​នោះ, ឆ្នាំ​នេះ​ជា​ឆ្នាំ​នោះ ចំណាំ​បាន​ច្បាស់​ប្រាកដ​តែ​រដូវ​ថា រដូវ​ភ្លៀង, រដូវ​រាំង, រដូវ​ទឹក​ឡើង, រដូវ​ទឹក​ស្រក នឹង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ជាដើម ។ ពុំនោះ​សោត គេ​ទុកដាក់​នូវ​មនុស្ស​ពួក​នោះ ថា​ជា​មនុស្ស​ល្ងង់​ខ្លៅ តួ​យ៉ាង​ដូចជា​មិលក្ខៈ គឺ​មនុស្ស​ព្រៃ, មនុស្ស​ព្នង ដែល​អាស្រ័យ​នៅ​ក្នុង​កោះ​តូច​តាច ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ឬ​អាស្រ័យ​ជ្រក​នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាយ​កៀន​កោះ ជា​ចន្លោះ​ប្រទេស​របស់​គេ, មនុស្ស​ចំពូក​នេះ​ប្រើ​តែ​គំនូស​ជំនួស​អក្សរ តាំង​ពីរ​កើត​ទល់​គ្នា​នឹង​ស្លាប់​ទៅ​វិញ ពុំ​ដែល​បាន​ស្គាល់​នូវ​រសជាតិ​នៃ​អារ្យធម៌​នឹង​គេ​សោះ ។ ហេតុ​ដូច្នោះ បាន​ជា​លោក​អ្នក​ប្រាជ្ញ​ជាន់​ដើម​កំណត់​ឲ្យ​ប្រើ​ពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅ​ថា "សករាជ" ជា​គ្រឿង​ចំណាំ ។
ឯ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មាន ៤ យ៉ាង​គឺ៖
  1. ពុទ្ធសករាជ
  2. គ្រិស្តសករាជ
  3. មហា​សករាជ
  4. ចុល្លសករាជ
ឯ​សករាជ​ទាំង ៤ យ៉ាង​នេះ​គេ​រៀបរៀង​តាម​លំដាប់​ដែល​កើត​មុន កើត​ក្រោយ ដូច​តទៅ​នេះ គឺ
  1. ពុទ្ធសករាជ កើត​មុន​សករាជ ទាំង ៣,
  2. គ្រិស្តសករាជ កើត​ក្រោយ ព. ស. ៥៤៣ ឆ្នាំ,
  3. មហា​សករាជ -ដ- -ដ- ៦២១ -ដ-,
  4. ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។

[កែប្រែ] ដើមកំណើតនៃ​សករាជ​ទាំង ៤

[កែប្រែ] ពុទ្ធសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៦២៩ ប្រាប់​ថា ពុទ្ធសករាជ គេ​កំណត់​រាប់​ចំនួន​ថ្ងៃ​ខែ​ឆ្នាំ តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំ​នោះ​មក ជា​ពុទ្ធសករាជ ។ ការ​រាប់​ពុទ្ធសករាជ ជា​ការ​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​សាសនា ដែល​ហៅ​ថា "បក​សករាជ" ។ របៀប​នេះ រាប់​យក​ចំណែក​ខាង​រនោច​ខែ​មួយ​មុន​មក​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា ១ ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច ខែ​ពិសាខ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ជេស្ឋ ជា ១ ខែ ។ល។ ពី​ថ្ងៃ ១ រោច ខែ​ចេត្រ មក​ដល់​ថ្ងៃ ១៥ កើត ខែ​ពិសាខ ជា ១ ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀងរាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​នោះ​ជា​បច្ចុប្បន្នកាល មិន​ទាន់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូចជា​កាល​ពី​ក្នុង​ថ្ងៃ ១៥ រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លង​ទៅ​ហើយ​បាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​ត្រឹម​ប៉ុណ្ណោះ), តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំង​ពួង ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី​ដែល​ចូល​ក្នុង​រវាង​ឆ្នាំ​ គំរប់ ២ នុ៎ះ​ឯង​ថា ពុទ្ធសករាជ ២ ឆ្នាំ ឬ​ពុទ្ធសករាជ ២, បើ​ប្រើ​អក្សរ​សង្ខេប​ត្រូវ​ប្រើ​អក្សរ​ជា ព. ស. ២ ។

ពុទ្ធសករាជ​នេះ ចាប់​ផ្ដើម​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ ដោយ​ពួក​ពុទ្ធបរិស័ទ​មាន​ព្រះ​សង្ឃ​ជាដើម​ក្នុង​ប្រទេស​នោះ​កំណត់​ឲ្យ​ប្រើ​ ឡើង ចាប់​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ​បាន ១ ថ្ងៃ គឺ​កំណត់​រាប់​តាំង​ពី​ត្រឹម​ថ្ងៃ​ពុទញធ ១ រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់​នោះ​មក ឲ្យ​ឈ្មោះ​ថា​ជា​ពុទ្ធសករាជ ដោយ​មាន​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ពុទ្ធ​ជា​គោល​ចារិក, ហើយ​ត​មក​ក្នុង​ប្រទេស​នានា ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដូច​ប្រទេស​ខ្មែរ​ជាដើម ក៏​និយម​ប្រើត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។
ឯ​ប្រទេស​ឥណ្ឌាកាល​ពី​សម័យ​មុន ដែល​ពុំ​ទាន់​មាន​ពុទ្ធសករាជ​នៅ​ឡើយ គេ​និយម​ប្រើ​បុរាណ​សករាជ គឺ​សករាជ​ខាង​សាសនា​ព្រាហ្មណ៍​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ។ លុះ​ដល់​មាន​ពុទ្ធសករាជ ប្រទេស​ឥណ្ឌា ក៏​ចាប់​ប្រើ​ពុទ្ធសករាជ​ជាប់​ឡើង ។ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌាឈប់​ប្រើ​ពុទ្ធសករាជ​ទៅ​ហើយ, តែ​គេ​ប្រើ​សករាជ​អ្វី​យើង​មិន​បាច់​និយាយ ។

[កែប្រែ] គ្រិស្តសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ៧៩៧ ប្រាប់​ថា គ្រិស្តសករាជ​នេះ គេ​បង្កើត​ឡើង​តាម​នាម​នឹង​ពង្សាវតា​នៃ​សាស្ដា​ម្នាក់​ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ - គ្រិស្ត (Jésus ou Jésus - Christ) ជា​អ្នក​បង្កើត​លទ្ធិ ឬ​សាសនា​មួយ ហៅ​ថា​សាសនាគ្រិស្ដ«Religion Chretienne» ក្នុង​​​កាល​​សតវត្សរ៍​​ទី ៦ នៃ​ពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិត​មែន​តែ​ព្រះ​ហ្ស៊េហ្ស៊ុយ - គ្រិស្ត ទទួល​មរណភាព​ក្នុង ព. ស. ៥៧៦ ក្នុង​អាយុ​គំរប់ ៣៣ ឆ្នាំ តែ​គេ​បាន​តាំង​សករាជ​នោះ​គិត​ពី​ថ្ងៃ​ដែល​សាស្តា​នេះ​កើត គឺ​ក្នុង ព. ស. ៥៤៣ ហៅ​ថា គ្រិស្តសករាជ សរសេរ​អក្សរ​សង្ខេប​ថា គ. ស. គឺ​សករាជ​ដែល​គេ​និយម​ប្រើ​ក្នុង​ប្រទេស​អឺរុប​នឹង​ប្រទេស​អាស៊ី​ដោយ​ច្រើន ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ។

[កែប្រែ] មហា​សករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ៧២២ នឹង​ភាគ​ទី ទំព័រ ១០៨១ ប្រាប់​ថា ស័ក ប្រែ​ថា "កាល", សម័យ​យុគ ...," រាជ ប្រែ​ថា "ស្ដេច" ។ ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ ហៅ​ថា "សករាជ" ៗ នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក​ហៅ​ថា ពួក​តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌៀ ក្នុង​កាល ព. ស. ៦២១ ន្នាំ ។ កាល​ជន​ពួក​នេះ​មាន​ជ័យជំនះ​ក្នុង​ការ​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ ប្រទេស​ឥណ្ឌៀ​ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រ​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ ឬសាលិវាហនៈ, ហើយ​ក៏​ចាប់​ផ្ដើម​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ថា "ស័ក ឬ​សការជ" ដែល​ចំណេរ​ត​មក ហៅ​ថា "មហា​សករាជ" ប្រែ​ថា "សករាជ​ធំ" នេះ​កើត​មុន​ចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់​មាន​ប្រើ​ក្នុង​ប្រទេស​ខ្មែរ​យើង​តាំង​ពី​រវាង​សតវត្សរ៍​ទី​១០ នៃ​ពុទ្ធសករាជ (ព. ស. ៩២១) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រើ​អក្សរ​សង្ខេប​ថា ម. ស.1។
មហា​សករាជ ប្រាកដ​ជា​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ជា​ដំបូង​ក្នុង ព. ស. ៦២១ ឆ្នាំ អំពី​ជន​ពួក​មួយ ដែល​មាន​រៀបរាប់​ខាង​លើ​នេះ, មិន​មែន​កើត​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ខ្មែរ​ដោយ​ព្រះ​កេតុមាលា​តាំង​ឡើង​ ក្នុង ព. ស. ៦២១ នោះ​ទេ ។
ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ក្នុង ព. ស. ៦២១ ឆ្នាំ​មែន ជា​មួយ​នឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌៀ​បង្កើត​ឲ្យ​ប្រើ​មហា​សករាជ, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ ក្នុង​ឆ្នាំ​នោះ​នៅ​ឡើយ​ទេ ។ លុះ​ដល់​មក ព. ស. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រាភិសេក​ជា​ថ្មី ក៏​តាំង​ជា​មហា​សករាជ​ដរាប​មក ។ (ត្រង់​នេះ​ហើយ​ប្រហែល​ជា ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហា​សករាជ តាម​ប្រទេស​ឥណ្ឌៀ ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហា​សករាជ ជា​ប្រឋម​នៅ​ប្រទេស​ខ្មែរ) ។

[កែប្រែ] ចុល្លសករាជ

ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ១ ទំព័រ ១៥២ ប្រាប់​ថា ចុល្លសករាជ ប្រែ​ថា "សករាជ​តូច" ៗ នេះ​ចាប់​ផ្ដើម​តាំង​ឡើង​នៅ​ថ្ងៃ​ចន្ទ​១២ កើត ខែ​ចែត្រ ឆ្នាំ​កុរ​ឯកស័ក ព. ស. ១.១៨១​។
ក្នុង​វចនានុក្រម​ខ្មែរ ភាគ​ទី ២ ទំព័រ ១.០៨១ ប្រាប់​ថា ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា​ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុលាមា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល ព. ស. ៦២១ ។ ព្រះ​បាទ​សម្ដេច​សន្ធិព​អមរិន្ទ​បរម​ព្រហ្មកិល (ពញាក្រែក) បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល ព. ស. ១.១៨១ ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរ​ធំ ។
ក្នុង​ច្បាប់​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី​ខ្សែ ២ ប្រាប់​ថា គ. ស. ៦៣៩ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយាវង្ស ស្ដេច​តាំង​ឲ្យ​មាន​ជា​ចុល្លសករាជ​ឡើង​រាប់ ១ រៀង​មក ។
ក្នុង​ច្បាប់​ប្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម បាន​រួបរួម​ឡើង​ជា​ថ្មី​ថា ក្សត្រ​មន​បាន​តាំង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​មន​នោះ​ក៏​បាន ។ បើ​នឹង​យល់​ថា ក្សត្រ​ខ្មែរ បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​ខ្មែរ​ក៏​បាន​ដែរ ។ ប៉ុន្តែ ត្រូវ​យល់​ថា មាន​តែ​ព្រះ​បាទ​ជយវរ្ម័ន​ទី ១ 2 ទ្រង់​បាន​តាំង​ចុល្លសករាជ​ឡើង​ជា​ដំបូង ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញ​គួរ​ជាង ព្រោះ​ក្សត្រ​អង្គ​នេះ​សោយរាជ្យ​នៅ​នគរ​វត្ត ហើយ​បាន​តាំង​ប្រើ​ចុល្លសករាជ​ដរាប​មក (ដែល​ថា​យ៉ាង​នេះ​ដោយ​អាង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ដែល​លោក​ទេពពិទូរ ឈឹម - ក្រសេម រួបរួម​ជាន់​ក្រោយ) ។

[កែប្រែ] ការ​ប្រើ​សករាជក្នុង​ប្រទេសកម្ពុជា

ក្នុង​ប្រទេស​កម្ពុជា​ប្រើ​សករាជ ៤ យ៉ាង​ គឺ ពុទ្ធសករាជ, មហា​សករាជ, ចុល្លសករាជ នឹង​គ្រិស្តសករាជ ។
ឯ​ពុទ្ធសករាជ នឹង​មហា​សករាជ ប្រាកដ​ជា​មាន​ដើម​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​សារ​ជន​ជាតិ​ឥណ្ឌា​សាយ​ភាយ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ​យើង​ផង បាន​ជា​ខ្មែរ​យើង​ចាប់​និយម​ប្រើ​ពុទ្ធសករាជ នឹង​មហា​សករាជ​ខ្លះ តាម​អារ្យធម៌​ឥណ្ឌៀ​តាំង​ពី​សម័យ​នោះ​មក ។
តែ​កាល​ពី​សម័យ​នគរភ្នំ​ជា​ដំបូង រហូត​មក​ទល់​គ្នា​នឹង​សម័យ​នគរ​ធំ ជនជាតិ​ខ្មែរ​ពុំ​ទាន់​បាន​ប្រើ​ពុទ្ធសករាជ​នឹង​ចុល្លសករាជ​ជា​ផ្លូវ​ការ​នៅ ​ឡើយ​ទេ ប្រើ​តែ​មហា​សករាជ​មួយ​យ៉ាង​ប៉ុណ្ណោះ លុះ​មក​ដល់​ខាង​ចុង​សម័យ​នគរ​ធំ ទើប​មាន​ប្រើ​ចុល្លសករាជ​ផង​ជា​ផ្លូវ​ការ រួម​ជា​មួយ​ពុទ្ធសករាជ នឹង​មហា​សករាជ រឿង​នេះ​ដឹង​បាន​ដោយ​សារ​មាន​សិលា​ចារិក​ជា​ភស្ដុតាង ។
ចំណែក​គ្រិស្តសករាជ ចាប់​ផ្ដើម​ប្រើ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដួង) គឺ​តាំង​ពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀង​មក ដោយ​សារ​ប្រទេស​បារាំងសែស នឹង​ប្រទេស​កម្ពុជា មាន​ការ​ទាក់ទង​គ្នា​តាំង​ពី​សម័យ​នោះ​មក ។
ការ​រៀបរៀង​អត្ថបទ​សករាជ​ដូច​ខាង​លើ​នេះ ឃើញ​ថា​ត្រឹមត្រូវ​ល្មម​ទុក​ជា​គតិ​ទៅ​អនាគត​បាន ដោយ​មាន​ក្បួន​តម្រា​ជា​ភស្ដុតាង​គ្រប់​សករាជ, ប៉ុន្តែ បើ​ពិនិត្យ​អំពី​ការ​ប្រើ​សករាជ​នៅ​ប្រទេស​ខ្មែរ​យើង ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ជា​ផ្លូវ​ការ​ក្ដី ជា​សាធារណៈ​ក្ដី ឃើញ​ច្រើន​តែ​ប្រើ​គ្រិស្តសករាជ​ពុំ​សូវ​មាន​ប្រើ​ពុទ្ធសករាជ​ឡើយ ។ ហេតុ​នេះ ក្នុង​សម័យ​នេះ គួរ​លើក​យក​ពុទ្ធសករាជ​មក​ចុះ​ប្រើ​ជា​ផ្លូវ​ការ នឹង​ប្រើ​ជា​សាធារណៈ​ទុក​ជា​សរណៈ​ដល់​ពុទ្ធសករាជ, នេះ​ឃើញ​ថា​ជា​ទី​សមរម្យ​ដល់​ប្រទេស​កាន់​ពុទ្ធសាសនា ដូចជា​ប្រទេស​ថៃ​ជាដើម ។

មឈូស​ថ្ម​នៅ​កម្ពុជា​ក្រោម

មឈូស​ថ្ម​នៅ​កម្ពុជា​ក្រោម

យើង ​ឯកភាព​ចំពោះ​ទស្សនៈ​របស់លោក ប៉ាក​ម៉ាំង​ទី​យ៉េ និង​លោក ប័​រ​ស៊ឺ​លី​យេជុំវិញ​ផ្នូរ​កប់​សពសម័យ​បុរេប្រវត្តិសាស្ត្រ ( tombe mégalithique préhistorique ) នៅ​ភូមិ​ស៊ឺង​ឡុ​កឯ​ទឹកដី​កម្ពុជា​ក្រោមដែលថា​ជា​សំណង់​ស្ថាបត្យកម្ម​ថ្ម​ ពិតប្រាកដ​មួយ (authentique construction mégalithique) ។ សូមជម្រាបថាផ្នូរ​ថ្ម​សម្រាប់​បុព្វការី​ជន​ខ្មែរ​មាន​អាយុ​ត្រឹមតែ​រវាង ២៥០០ ទៅ ៣០០០ ឆ្នាំ​ប៉ុណ្ណោះ ។

សូមជម្រាបថាការសាងសង់ ​ត្រូវបាន​ធ្វើឡើង​ដោយ​ការយក​ផ្ទាំង​ថ្មធំៗមក​បន្តុប​លើ​គ្នា​ជា​រាង​ក្តារ​ មឈូស ហើយ​ដើម្បីឱ្យ​ល្បក​បណ្តោយ​នៃ​សាច់​ថ្មដែល​គេ​ដាក់​គង​លើ​គា្ន​នោះ​បន្ស៊ី​ ភ្ជាប់​គា្ន គេ​ពិតជា​បាន​ប្រើ​បាយអរដូច​ករណី​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​អ៊ីចឹង ។

បន្ថែម ​លើ​ព័ត៌មាន​ដ៍​សំខាន់​នេះ យើង​អាច​បញ្ជាក់បាន​ថា ការសាងសង់​ផ្នូរ​ថ្ម​នេះ​ពិតជា​ត្រូវបានធ្វើឡើង​តាម​គំរូ​នៃ​ក្តារ​មឈូស​ នេះដែល​បុព្វការី​ជន​ខ្មែរ​បាន​ប្រើ​ក្នុងពេល​ជាមួយគ្នា​ ហើយ​ម្យ៉ាងវិញទៀតប្រាង្គ​ប្រាសាទខ្មែរ​មួយចំនួន​ដូចជា​ឥដ្ឋ ឬ​អាស្រម​មហាឥសី​នៅ​ឥសាន​បុ​រៈ និង​នៅ​ភ្នំ​ហាន់ជ័យ​ជាដើម ក៏បាន​រក្សា​ទម្រង់​នៃ​សំណង់​ថ្ម​ដូច​សម័យ​បុរេប្រវត្តិសាស្ត្រ​ខាងលើ​ នេះដែរ ។

ទាំងនោះ ​ជា​ការវិវត្ត​ពិត​នៃ​វិស័យ​ស្ថាបត្យកម្ម​បុរាណ​របស់​ជនជាតិខ្មែរ​ដោយនៅ​ រក្សាបាន​នូវ​វិធី​សាងសង់​បែប​ប្រជាប្រិយ​របស់​ជាតិខ្មែរ​ដោយ​ផ្ទាំង​ ថ្មធំៗបន្តុប​លើ​គ្នា​ក្រោម​សន្ទុះ​នៃ​រូបមន្ត​ថ្មី​បែប​ឥណ្ឌា​ដូចករណី​ សំណង់​ប្រាសាទខ្មែរ​នៅ​អូរ​កែវជា​ភស្តុតាង​ស្រាប់ (ម.ត្រា​ណេ) ។

Mchhos tmor1.jpg

ពិធី​បូជា​ក្របី

ពិធី​បូជា​ក្របី

នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន​ដែល​ព្រះបាទ​ជយ ​វ័រ្មន​ទី ៧ បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អ​វ​លោ​កេស្វរៈ​ដែលជា​ព្រះ​ ពោធិសត្វ​ដ៏​សំខាន់បំផុត​នៃ​លទ្ធិព្រះពុទ្ធសាសនា​មហាយាន​នៅ​ចុង​ស.វ​ទី ១២នៃ​គ.ស គេ​បានឃើញ​រូបចម្លាក់​បុរាណ​មួយ​យ៉ាង​ល្អ​ប្រណីត​បង្ហាញ​ពី​ការបូជា​ក្របី ។

ការបូជា​ក្របី​ជា​ពិធី ​បូជា​យ៉ាង​ធំ​បំផុត​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​នោះ ជាពិសេស​សម្រាប់​មេទ័ព​ប្រារព្ធ​ឡើងមុនពេល​ចេញទៅ​សមរភូមិ ឬ​ទៅ​ច្បាំង និង​ឧទ្ទិស​ជូនចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស​ដើម្បី​សុំ​នូវ​សិរី​មង្គល និង​ជ័យជំនះ​ទៅលើ​បច្ចាមិត្ត ។ ដូចនេះ ការបូជា​ក្របី​ក៏​ជា​ពិធី​ពិ​សិ​ដ្ឋិ​មួយ​ដើម្បី​ប្រមូល​កំលាំង​ថាមពល​ ប្រឈមមុខ​នឹង​សត្រូវ​ដែល​គេ​ប្រព្រឹត្ត​មុនពេល​ចេញទៅ​ធ្វើសង្គ្រាម​ដោយមាន​ ការ ប្រជុំ​គ្នា​យ៉ាង​អ​ធឹ​ក​អធម​ជុំវិញ​ការសម្លាប់​ក្របី ។

តាមរយៈ​ទំនៀមទម្លាប់រ​ បស់បង​ប្អូន​ខ្មែរលើ​ដែល​បាន​ត​ពូជពង្ស​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ ដូចជា​ពួក​រដែ ស្ទៀង និង​ខ្មុ (ដូច​ពួក​ព្នង) ស្ថិតនៅក្នុង​អម្បូរ​មន-ខ្មែរ បានឱ្យដឹងថា​ក្រោយ​ពិធី​បូជា​ក្របី​រួច គេ​បែងចែក​សាច់​ទៅតាម​មនុស្ស​រួម​អាវុធ ឬរួម​លោហិត​ដើម្បី​យកទៅ​បរិភោគ ហើយ​ជួនកាល​ត្រូវ​ច្រៀង​រាំ​យ៉ាង​សប្បាយ​ ដើម្បី​បង្កើន​សេចក្តី​អង់អាច​ឡើង ។

ទំនៀមទម្លាប់​នេះ ខ្មែរ​យើង​សព្វថ្ងៃ​ឈប់​និយម​ហើយ ព្រោះ​គេ​ចាត់ទុកថា​ហួស​សម័យ​គួបផ្សំ​នឹង​តម្លៃយ៉ាងខ្ពស់​របស់​សត្វ​ដែល​គេ​ ពិបាក​រកបាន​ដោយ​ងាយ ប៉ុន្តែបងប្អូន​តាម​ព្រៃភ្នំ​ខ្ពង់រាប​នៅតែ​និយម​ខ្លះ ។

ម្យ៉ាងវិញទៀត​ការបូជា​ ក្របី​នៅ​សម័យ​បាយ័ន​មានកំណើត​យូរយារ​ណាស់​មកហើយ ដូច​មាន​ចម្លាក់​ប្រាសាទបាយ័ន​ជា​សក្ខីភាព​ស្រាប់ ។ ទំនៀមទម្លាប់​ប្រជាប្រិយ​ខ្មែរ​នេះ និង​ទំនៀមទម្លាប់​ពួក​ខ្មែរលើ បានកើត​ចេញពី​ពុម្ព​វប្បធម៌​តែមួយ​ដែល​បាន​ចាប់ បដិសន្ធិ​ឡើង​នៅ​សម័យ​បុរេប្រវត្តិសាស្ត្រ ។

ហេតុដែល​នាំឱ្យ​ អ្នកស្រាវជ្រាវ​ខ្មែរ​សន្និដ្ឋានថា ជា​សំណង់​វប្បធម៌បុរេប្រវត្តិសាស្ត្រ ព្រោះ​គេ​បាន​ជួបប្រទះ​នូវលលាដ៍ក្បាល និង​ឆ្អឹង​ក្របី​តាម​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន ។

ម្យ៉ាងទៀត​ជួនកាល​នៅ​ សម័យ​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ​ពីស.វ.ទី ១ ដល់ទី ៦ នៃ​គ.ស គេ​តែងតែ​ឃើញ​នូវ​ស្លាកស្នាម​នៃ​ពិធី​បូជា​នោះ ដូចជា​ឆ្អឹង​ដែល​គេ​ចោល​ក្នុង​អណ្តូង ឬ​កប់​ក្នុង​ដី ឬ​ស្ថានីយ​នានា​នៅក្នុង​ស្រុក​អង្គរបុរី​ជាដើម ។ សរុបសេចក្តី​មក វត្តមាន​នៃ​ពិធី​បូជា​ក្របី​នៅលើ​ជញ្ជាំង​ប្រាសាទខ្មែរ​ ជាវ​ត្ថុ​សញ្ញា​មួយ​បង្ហាញ​នូវ​ចំណាស់ ក៏ដូចជា​ភាព​សំយោគ​វប្បធម៌​-អរិយធម៌​ខ្មែរ ​នា​សម័យអង្គរ (ម.ត្រា​ណេ) ។ Buffalow.jpg

ប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាម

ប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាម

ភូមិ ​មូល​លេខ ១៥ នៅ​ក្រែក ខេត្តកំពង់ចាម វប្បធម៌​ភូមិ​មូល​បាន​ចាប់បដិ​ស​និ្ធ​ឡើង​នៅ​ចុង​សម័យ​នព្វ​សិលា (វប្បធម៌​ថ្ម​រំលីង) ៥០០០-១៥០០ ឆ្នាំមុន​គ.ស ។ វប្បធម៌​នេះ​បាន​បន្ដ​រហូតដល់​សម័យ​លោហធាតុ (ប្រមាណ​ជា ១៥០០ ឆ្នាំមុន​គ.ស) រហូតដល់​ដើម​ស.វ​ទី ១ នៃ​គ.ស គឺ​លំនៅដ្ឋាន​របស់​សហគម​ន៍​ខ្មែរ​ដើម​ទាំងនោះ​ហើយ ដែល​សម័យ​ប្រ​វ​តិ្ត​សាស្ត្រ​បុរី (ទីក្រុង) ធំៗមួយចំនួន​ត្រូវបាន​បង្កើតឡើង​ក្រោម​ឥ​ទិ្ធ​ពល​នៃ​វប្បធម៌​កិ្ល​ង្គ ។ តាមពិតមួយ​ភាគ​ធំ​នៃ​ភូមិ​មូល​ត្រូវបាន​បោះបង់ចោល​ដោយសារ​ធម្មជាតិ​មិន​ អំណោយផល (ខ្ពង់រាប) ។ ការសិក្សា​ស្រាវជ្រាវ​នៃ​វប្បធម៌​ភូមិ​មូល​នៅ​កម្ពុជា​ដោយ​លោកបារី​ស ម៉ា​លើ​រ៉េ និង​ការសិក្សាថ្មីៗដោយ​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ វិទ្យា​ជំនា​ន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរ​នា​សម័យ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​បាន​បង្កើត​នូវ​ស្ថាបត្យកម្ម ​ផ្ទាល់​របស់ខ្លួនដោយ​ប្រើ​ដី និងឈើ​ជា​វត្ថុ ធាតុដើម​ដើម្បី​សាងសង់​ជា​ផ្ទះសម្បែង​ស្រុកភូមិដោយមាន​កំពែង​ មូលមានគូទឹកជុំវិញដើម្បីការពារ​​នឹង​សត្វ​សាហាវ ឬ​កុលសម្ព័ន្ធ​ដទៃ ទៀត​នៅពេល​កើតសង្គ្រាម ។

Round shap village.jpg

ជាទូទៅភូមិ ​មូល​កាលបើ​យើង​មើល​ពីលើ​អាកាស យើង​ឃើញ​មាន​រាង​មូល ។ ភូមិ​នេះ​ជា​លំនៅដ្ឋានរបស់​សហគមន៍​ខ្មែរ​-បុរាណ​ដែលមាន​កំពែង​ដី​ធម្មជាតិ​ កំពស់ ១,៨០ ម៉ែត្រ​ហ៊ុមព័ទ្ធ​ជុំវិញ ។

គួរ ​កត់សម្គាល់ថាមួយចំនួនធំ​នៃ​ភូមិ​មូល​មាន​ជម្រាល​ពី​ទី​ខ្ពស់​សិ្ថ​ត​នៅ​ទិស ​អាគេ្នយ៍ ហើយ​សំ​យ៉ុង​ក្បាលបែរ​ចុះទៅ​ទិសពាយ័ព្យ​ដែលជា​ច្រកទ្វារ​ចូល​ភូមិ ។ កន្លែង​ខ្លះ​មាន​ទទឹង​ប្រមាណ ៣-៤ ម៉ែត្រ ។ រីឯ​ជម្រៅ​ពី​ខ្នងកំពែង​ទៅ​បាត​គូ​ទឹក​ខាង​ក្នុងនៃ​កំពែង​ប្រមាណ​ជា ៤ ម៉ែត្រ ។ គេ​បានដឹង​ទៀតថាគូ​ទឹក​ខ្លះ​មាន​ទំហំ​ប្រមាណ​ពី ២០ ទៅ ២៥ ម៉ែត្រ ជាពិសេស​នៅ​ស្ថានីយ​ឡូ​តិ៍​លេខ៦២/៥២ នៅ​ចំការកៅស៊ូ​ក្រែក កំពង់ចាម ។

ការស្រាវជ្រាវ ​របស់​និស្សិត​ក៏បាន​ឱ្យដឹងទៀតថាក្នុង​បរិវេណ​នៅ​ភូមិ​មូលមាន​គូ​ទឹក​ខ្លះ​ ព័ទ្ធ​ដី​ទួល​ដែលមាន​អង្កត់ផ្ចិត​ប្រហែលជា ១៥០ ទៅ ២០០ ម៉ែត្រ ។ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា កំពែងនីមួយៗដែលមាន​ច្រក​កាត់ផ្តាច់គឺជា​ទ្វារ​ចេញចូល​ភូមិ​នេះឯង ។ ម្យ៉ាង ទៀត​នៅ​ភូមិ​ខ្លះគេ​បាន​រកឃើញ​បង្គោល​ថ្ម​នៅ​ចំ​កណ្តាល​ភូមិ ជាហេតុ​នាំឱ្យ​គេ​ជឿថាបង្គោល​នោះ​ទាក់ទង​ទៅនឹង​ជំនឿ​លើ​អ្នកតា​ម្ចាស់ ស្រុក ។

នៅ ​ស្រុក​ខ្លះ​នៃ​ខេត្តបន្ទាយមានជ័យប្រពៃណី​នេះ​ត្រូវបាន​គេ​រក្សាទុក​ រហូតមកដល់​ពេល​សព្វថ្ងៃប៉ុន្តែក្រោមរូបភាព​នៃ​បង្គោល​ល័​ក្ស​មឿង ឬ​អ្នកតា​ល័​ក្ស​មឿង ។ ពាក្យ មឿងជា​ពាក្យ​សៀម​មានន័យថា​ទីប្រជុំជនក្រុង ។ សូមបញ្ជាក់ថាតំបន់​នេះ​ធ្លាប់​ត្រូវបាន​ត្រួតត្រា​ដោយ​កងទ័ព​សៀម​ក្នុងសម័យ​ អាណានិគម ។

គេ ​បាន​រកឃើញ​នូវ​វត្ថុ​សិល្បៈដូចជា​ពូថៅ ពន្លាក កងដៃ​ធ្វើ​អំពី​ថ្ម​រំលីង កុលាលភាជន៍ព្រមទាំង​វត្ថុ​ធ្វើអំពី​សំរឹទ្ធអាច​បញ្ជាក់​នូវ​កាល​បរិ​ចេ្ឆ​ទ​ នៃ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រហើយ​ពិតជា​បាន​ស្គាល់​នូវ​ស្ថាបត្យកម្ម​ របស់ខ្លួន​យ៉ាងពិត​ប្រាកដទោះបីជា​ស្ថាបត្យកម្ម​នោះ​ពុំមែន​ជា​ស្ថាបត្យកម្ម​ ថ្ម ឬ​ឥដ្ឋ​ក៏ដោយ ។

សូមជម្រាបថា ដើម្បី​ប្រទះឃើញ​នូវ​ស្ថាបត្យកម្ម​ទាំងនេះគេ​ត្រូវ​រង់ចាំ​ដល់​សម័យ​ឥ​ទិ្ធ​ ពល​វប្បធម៌​ឥណ្ឌា​នាដើម​សម័យ​ប្រវត្តិ-សាស្ត្រ ។ក្នុងករណី​នេះហើយ​ដែល​កំពែង​ទីក្រុង​អង្គរបុរី​ដែល​ត្រូវបាន​សាងសង់​លើ​ លំនៅដ្ឋានបុរេប្រវត្តិសាស្ត្រ​ត្រូវបាន​ស្ថាបនា​ឡើង ​ដោយ ២ រយៈកាល​ខុសគ្នា ។

ក្នុងដំណាក់កាល ​ទី១ គេ​ឃើញ​មាន​កំពែង​ចាស់​ធ្វើ​អំពី​ដី​ធម្មជាតិដែល​គេ​បាន​លើក​ឱ្យ​ខ្ពស់​ពី​ ផ្ទៃដី​ធម្មជាតិដូច​សម័យមុន​ប្រ​វ​តិ្ត​-សាស្ត្រ ។ ដំណាក់កាល​ទី ២ ធ្វើ​អំពី​ឥដ្ឋធំៗជា​កំពែង ។

តាមរយៈ ​ការវិភាគ​ស្ថានភាព​នេះគេ​អាច​សន្និដ្ឋានបានថាវប្បធម៌​កិ្ល​ង្គ​គ្រាន់តែ​ បានផ្តល់​ចំពោះ​ខ្មែរ​នូវ​ឆន្ទៈ​ថ្មីមួយ​ប្រកបដោយ​ផ្លែផ្កា​ជា​ វិជ្ជមានដោយបាន​ពង្រឹងពង្រីក​នូវ​មូលដ្ឋាន​វប្ប​ម៌​ចាស់ ។ តាមពិត​វប្បធម៌​ក្លិង្គ​ពុំបាន​ជះ​ឥ​ទិ្ធ​ពល​ទៅលើ​តំបន់​ដែល​គ្មាន​មនុស្ស​ រស់នៅ ឬក៏​ទៅលើ​សហគមន៍​មនុស្ស​ដែល​គ្មាន​វប្បធម៌-អរិយធម៌​របស់ខ្លួន​ផ្ទាល់​សោះ​ នោះឡើយ ។ ផ្ទុយទៅវិញ​វប្បធម៌​ក្លិង្គ​អាច​រីកដុះដាល​រហ័ស​ ដោ​យ​សារសមិទ្ធផល​សង្គមគ្រប់​វិស័យ​ដែល​ជនជាតិខ្មែរ​មានមក​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ​ផងដែរ ។

យើង ​ក៏​អាច​បញ្ជាក់ទៀតថា វប្បធម៌​ភូមិ​មូល​នេះ​លាតសន្ធឹង​ពី​តំបន់​ដីក្រហម​ជប់ មេមត់ ក្រែក​នៃ​ខេត្តកំពង់ចាម និង​ខេត្តសៀម-រាប (ភូមិ​ល្វា ភូមិ​រើ​ល) បច្ចុប្បន្ន ដល់​កម្ពុជា​ក្រោមឬ​វៀតណាម​ខាងត្បូង (តៃនិញ ស៊ុនឡុ​ក) និង​ប្រទេស​ថៃ​បច្ចុប្បន្ន ក្នុង​ភាគ​ឥសាន ដូចជា​ខេត្ត​សុ​រិ​ន្ទ្រ ​បុរីរម្យ និង​ខេត្ត​យ​សោថន ដោយ​ឆ្លងកាត់​ខេត្តកណ្តាល (វត្ត​ជើងឯក) ជាដើម ។

សូម ​កត់ត្រា​ថានៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​ខ្ពង់រាប​នគររាជភូមិ​មូល​ទាំងនោះ​ ដែល​តាមពិត​មាន​រាង​ពងក្រពើ ឬ​សត្វ​ខ្យង​ត្រូវបាន​បន្តជីវិត​រហូត​ដល់​សម័យ​ចេនឡា ។

ភូមិ ​មូល​នេះ​ត្រូវ​ផ្សារភ្ជាប់​នឹង​ភូមិ​ព្នង​មួយចំនួនដែល​សាងសង់​មាន​លក្ខណៈ​ រាង​មូល​ដូចគ្នា​ដើម្បី​ទប់ទល់នឹង​សត្រូវ​ជិត​ឆ្ងាយ ឬ​សត្វព្រៃ​ពេលយប់ ។ ទាំងនេះ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ដែល​គេ​ពុំ​អាច​ផ្តាច់​វប្បធម៌​ខ្មែរ​ ចេញពី​ខឿនវប្បធម៌​នា​សម័យបុរេប្រវត្តិសាស្ត្រ​បាន ឡើយ ។ តាមពិត​ជនជាតិខ្មែរ​បច្ចុប្បន្ន​បាន​តពូជពង្សវង្សត្រកូល និង​កេរដំណែល​វប្បធម៌​ពី​បុព្វបុរសសម័យមុនៗដោយ​ឥត​ប្រកែក​បាន ។

អាជ្ញាធរខេត្ត ​គ្រប់លំដាប់​ថ្នាក់​គប្បី​ត្រូវ​ហាមឃាត់​គ្រប់ការ​រុះរើ​ភូមិ​មូលទាំងនោះ ពីព្រោះ​លំនៅដ្ឋាន​នាបុព្វ​សម័យ​ទាំងនោះ​ជាម​រតក​វប្បធម៌​របស់​ជាតិ​ទាំងមូល ។ បើ​ពុំ​ដូច្នោះ​ទេ ជាតិខ្មែរ​យើង​នឹង​បាត់បង់​នូវ​ស្លាកស្នាម​វប្បធម៌​របស់ខ្លួន​ដែលមាន​តម្លៃ​ ឥតមាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន​កាលបើ​ទីតាំង​បុរាណ​ដ្ឋា​ន​ទាំងនោះ​ត្រូវគេ​ បំបាត់ ឬ​បំផ្លាញចោល​ដោយ​ប្រការ​ណាមួយ (ម.ត្រា​ណេ) ។

ពិធីបញ្ចូលម្លប់កូនស្រី

ពិធីបញ្ចូលម្លប់កូនស្រី

ប្រវត្តិតាមរឿងព្រង

​​​​​មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់ នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវសែ្បជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផេ្សងៗមក។

មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា៖
"អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិត​សព្វ​គ្រប់​ទៅ​ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឲ្យស្តាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្តាយពេក"។
គិត​ហើយ​មហា​ចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក​ រំពៃ​គយគន់មើលកេ្មងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូច​មួយ​​នោះ មានរូបឆោមស្អាតសមរម្យ មាន​សាច់​ឈាម​ថ្លា ថៃ្លថ្នូរ គួរឲ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏ បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផងខ្លួន។ ដោយ​ខ្លាច​កូន​កេ្មង​នោះ​លួច​រត់​ទៅ​រកម៉ែឪវាវិញ ព្រមទាំងការពារ កុំឲ្យម្តាយឪពុកវាតាមទៅរកឃើញ មហា​ចោរ​ក៏​យក​កេ្មង​នោះ​ទៅ​លាក់​ទុក​ក្នុងបន្ទប់ ចាក់សោយ៉ាង ខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬ ពេលបានចំណីអាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយ តូចទៅឲ្យនាងបរិភោគ។

កេ្មងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចំរើនសាច់ឈាមរាល់ថៃ្ងជាលំដាប់។ លុះនាងពេញវ័យក្រមុំ ការដែល នាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្តាលឲ្យនាងមានជំងឺស្គមស្គាំងសេ្លកស្លាំង។ មហាចោរ ភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួន។

យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា៖
"ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង ចុកចងេ្កះ ល្អិតលៃ្អ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឲ្យ​នាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័ស។
ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបក ឈើមកផ្សំថាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្តាំថា៖
"ចៅអើយ! ចៅ​យក​ថ្នាំ​នេះ​ទៅហាលថៃ្ងឲ្យស្ងួត ហើយរកថូ ឬ ឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ ចូរនាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ​4-5​ថៃ្ង​ទៅ នោះ​នាង​នឹង​បាន​ធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាមពណ៌‌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ "។
លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយ យាយម៉ប ក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ។ មហា​ចោរ​បាន​យក​មាស​ប្រាក់​ជូនជាទ្រនឹបរង្វាន់យាយម៉ប ហើយជូន ត្រឡប់ដល់ផ្ទះវិញ។

ពេល​រៀបចេញដំណើរពីផ្ទះមហាចោរទៅ យាយម៉បនឹកក្នុងចិត្តថា៖
"កនែ្លងមហាចោរនេះ ឆ្ងាយដាច់ ស្រយាល ពីភូមិស្រុកគេណាស់ ឯ​ព្រៃ​ទៀត​សោត​ក៏​ញឹក​ស្ងាត់​ជ្រងំ គួរឲ្យខ្លាច ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើមេ្តចនិងរកផ្លូវមកឃើញ!"
នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់ឪឡឹកមួយបង្វិច យក​មក​តាម​ខ្លួន ដើរបណ្តើរចាប់គ្រាប់ឪឡឹករោយបណ្តើរ រហូតមកដល់ផ្ទះគាត់។

តទៅ​នេះនិងថែ្លងចាប់សារដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរនោះមក គាត់ តែងតែសងេ្កតមើលឫកពារ និង​រូប​ឆោម​កូន​នោះ​ឃើញ​ល្អ ក៏ចេះតែគួចចិត្តទុក និងសម្លឹងរកកម្លោះរូបណា មួយឲ្យសមគ្នានិងនាង។

ថៃ្ងមួយអាស្រ័យបច្ច័យហេតុផលពីបុពេ្វបណ្តាលចិត្តមាណពម្នាក់ ដែលត្រលប់ពីរៀនវិជ្ជាការ ឲ្យចង់ចូល ទៅសុំសំរាកនៅផ្ទះយាយម៉បនោះសិន ត្បិត​ថៃ្ង​កាន់​តែជ្រេ កម្លាំងក៏អស់ ហេវបាយ ផ្លូវទៅមុខក៏ឆ្ងាយ ក្រែងយប់កណ្តាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់។ ដូនចាស់កំពុងតែរៀបចំ និង​ដាំ​បាយ​បរិភោគ ជួនក្រេឡកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរសទទួលឲ្យនៅ ហើយដាំបាយបណ្តើរ សំណេះ​សំណាល់​សួរ​អំពី​ពូជ​ពង្ស​បណ្តើរ។ លុះ​​អាស្រ័យ​បាយ​រួច និង​ទុកដាក់ចាន ក្បានស្រេច យាយម៉ប ដែលចេះតែលបសងេ្កតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្អើបសំណួរថា៖
"ចៅអើយ ! ពីកាលដែលចៅលាឪពុកម្តាយមកសែ្វងរកតំរិះវិជ្ជានេះ តើឪពុកម្តាយចៅ មានស្តីដណ្តឹង កូនចៅអ្នកឯណាទុកឲ្យចៅហើយឬនៅ?" ។
ចៅមាណពតបថា៖
"មិនទាន់មាននៅឡើយទេ! " ហើយបន្តសម្តីថា "ខ្ញុំនឹកថាប្រសិនបើនៅពេល ដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិគេនេះ បាន​ជួប​ស្រី​ណា​មួយ​មាន​លក្ខណៈ​សម្បត្តិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើ ប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ?"
ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្រ្តីណាម្នាក់ដែលសក្តីសម និងចៅទេ ប៉ុនែ្តជីដូនធ្លាប់បានឃើញស្រ្តីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាល ឯណោះ។
យាយម៉បក៏និយាយរាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសងេ្កតឃើញឫកពារ សមរម្យ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឲ្យយាយជូនទៅ។
ទេចៅ (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតា ចិត្តមហាចោរ តែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ !។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឲ្យចៅនិងនាងនោះ បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សារ ទៅកាន់ភូមិនានា ទៅសង្រ្គោះគេក្តី យាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថៃ្ង តែមិនប្រទះឃើញ បុរសកម្លោះណាម្នាក់ ឲ្យសមល្មមនិងចិត្តយាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយ ចៅគេងឲ្យស្រួលទៅ ព្រឹកសែ្អកចាំចៅចេញដំណើរទៅរកនាង។
នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយបែ្លកកនែ្លងផង ទនឹ្ទងឲ្យតែភ្លឺឆាប់ផង ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនិងមហាចោរ លុះយប់ យន់ទើបបុរសគេងលង់លក់ទៅ។

ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដាំបាយ រកម្អូបកៀ្រមក្រោះ ទឹកបំពង់ ទុកបំរុងជាស្បៀង ឲ្យមាណពធ្វើដំណើរ លុះមាណពក្រោកឡើងហើយ យាយក៏ឲ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ សំរាប់តាមផ្លូវហើយនាំបង្អាញតម្រុយដើមឪឡឹកឲ្យចៅមាណពធ្វើដំណើរចេញទៅ។
នែចៅ! (យាយម៉បប្រាប់) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ ! ចៅនិងបានទៅដល់ ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា ! ចៅទៅចុះ ! សូមឲ្យបានសេចក្តីសុខ ឲ្យបាន សំរេច ដូចសេចក្តីប្រាថ្នា បើមានសត្រូវមកពីមុខឲ្យរំលង បើមកពីខ្នងឲ្យរលាយណាចៅណា។
មាណព​​ក្រាបប្រណិប័តន៍លាលោកយាយហើយកចេញដំណើរទៅ ថៃ្ងជ្រេបន្តិច ទើបទៅដល់សំណាក់ មហាចោរ គាប់ជួនពេលនោះមហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឲ្យនៅចាំផ្ទះ តែម្នាក់ឯង នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសមែ្បងតាមទំលាប់ ពុំមានគិតក្រែងអ្វី ឡើយ ឯចៅមាណពនោះ ទៅលបគយគន់ឃើញសព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយ ស្រែកហៅ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់ គិតថា
"តើអ្នកណា ! ហ៊ានចូលមក ដល់ទីនេះ?"
ប៉ុនែ្តនាងក្រេឡកទៅឃើញយុវបុរសជាអ្នកមានឫកពាសុភាពរាបសារល្អ មិនគួរឲ្យខ្លាច នាងក៏បើកទ្វារ ហៅឲ្យបុរសចូល ហើយ​និយាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួល រាក់ទាក់សំណេះសំណាលតាមផ្លូវលោកីយ៍ ដោយសុខចិត្តសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់ មិន​ឲ្យ​មហា​ចោរ​ជាឪពុកដឹងឡើយ។

ប៉ុនែ្តក្នុងកាលជាបន្ទាប់មក មហាចោរសងេ្កតឃើញឫកពារកូនស្រីរបស់ខ្លួនបែ្លកពីធម្មតា គឺឃើញនាងតែង ខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គន់មនុស្ស ណាម្នាក់ ដែលជាទីពេញចិត្ត មហាចោរនឹកសង្ស័យថា៖
"នាងនេះច្បាស់ជាមានប្រុសសហាយហើយ !"
ក៏នឹកតូចចិត្តនិងកូនស្រី លាយនិងសេចក្តីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកនែ្លងនោះ ទៅ។

ឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅ មិនឃើញមហាចោរនោះត្រលប់មកវិញ ក៏នាំគ្នាចុះមក រកភូមិស្រុកនិងគេ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ ខ្លះទៀតផង យាយម៉បមានចិត្តត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថែ្លង បូរបាច់ប្រាប់គេថា៖
"នាងនេះមានរូបឆោមលោមពណ៌‌សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពី ម្លប់ក៏មានប្តីតែម្តង "
អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឲ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក។

រាជនីសំលេងមាស

រស់ សេរីសុទ្ធា

រស់ សិរីសុទ្ឋា
រាជនីសំលេងមាស
រាជនីសំលេងមាស
ពត៌មានសំខាន់ៗ
ឈ្មោះពីកំនើត រស់ សុទ្ធា
ឈ្មោះហៅក្រៅ រៃ
ថ្ងៃខែឆ្នាំកំនើត 6 វិច្ឆិកា ១៩៤៦
ទីកន្លែងកំនើត ភូមិដំណាក់ហ្លួង ឃុំទួលតាឯក ខេត្តបាត់ដំបង
កំរិតវប្បធម៌ ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង
សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព ១៧ មេសា ១៩៧៧
ប្រភេទតន្ត្រី ប្រជាប្រិយ Rock N roll
វិជ្ជាជីវៈ អ្នកចំរៀង អ្នកសរសេរបទចំរៀង
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៦៥ –១៩៧៥
ដៃគូ ស៊ីន ស៊ី​សាមុត
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីរស់សិរីសុទ្ធា េដាយអ្នកស្រី ែកវច័ន្ទបូរណ៍​ ែខតុលា២០០៩
េខត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) េលាកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារេត ​េលាកអុិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរុាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី​ អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិន​ជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន េលាកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា េលាករិនសាេវត េលាកសេនរា៉នុត​ អ្នកនាងឆៃលីដាឡែន អ្នកនាងអិុមស្រីពៅ និងតារានិពន្ធ េលាកគង្គប៊ុនឈឿន េលាកនូហាច េលាក ញ៉ុកថែម េលាកគ្រូ​​អាចារ្យ បុ៊តសាវង្ស លោកឆានឈួ ជាេដីម។
អ្នកស្រី រស់សិរីសុទ្ឋា ជាតារាចំរៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចំរៀងជើងឯក យា៉ងឆ្នើមបំផុត របស់អធិរាជសំលេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចំរៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង​​​ ឃុំទួលតាឯក​ ស្រុកបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបថមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ េនតយ៉ង់​​​ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅេក្មងជាងគាត់​ច្រើនឆ្នាំ ែតធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ​ ព្រោះេយីងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិេសសទៅទៀត​ គឺេលាកឪពុករបស់ខ្ញុំេឈ្មាះ សាស្ត្រាចារ្យ ប៊ុនថង​ ក៏ជាគ្រូ​បង្រៀនរបស់​កុមារីសុទ្ធាេនាះដែរ​។​ បន្ថែមពីលើនោះ លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា​ ឈ្មោះេលាកគ្រូ រស់បុ៊ន​ ដែលជាេលាកគ្រូភ្លេងខ្មែរផង ​ជាេលាកគ្រូស្តោះផ្លុំ​ យ៉ាងល្បីមួយរូបផង។​ លោកឪពុករបស់ខ្ញុំជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ​ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាបុី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។
េលាកតារស់បុ៊ន មានស្រុកកំណើត នៅភូមិចង្វារៀល​ ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច េខត្តកំពង់ឆ្នាំង ជាអតិតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង​ ​េហីយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។​ រីឯម្តាយរបស់អ្នកស្រីវិញ​ មាននាមថា ណាត់សាមៀន​ មានស្រុកកំណើត នៅស្រុកសង្កែ េខត្តបាត់ដំបង​។​ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។​ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សំបឿន​ សព្វថ្ងៃរស់នៅបាត់ដំបង​ ក្នុងវ័យប្រហែល៧០ឆ្នាំ។​ បងស្រីទី២​មានឈ្មោះថា រស់សំបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ​ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ​ នៅសម័យខ្មែរក្រហម។​ ចំែណកប្អូនស្រីពៅមានឈ្មោះថា​​ រស់ េសាភ័ណ ក្រោយមកបានដូរទៅជា រស់សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចំរៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សេរីសុទ្ធា។​ អ្នកស្រីរស់សេរីសោភ័ណ​ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ​​ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់េលាក អុ៊កស៊ីណាេរត ែដលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។​
កាលនៅវ័យសិក្សា​ អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់​ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅេលងក្រៅថា​ អាៃរ ត្បិតអ្នកស្រីមានសម្លេងស្រួយ េហីយពិេរាះ ដូចសត្វរៃកណ្តឹង។​​ ការពិត ពេលអ្នកស្រីមានប្រសាសន៌សន្ទនា គឺមានសមេ្លងធម្មតា មិនសូវជាឮបុ៉ន្មានទេ​ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ គឺសម្លេងស្រួយ មុតចាក់ត្រចៀក ហើយជាសម្លេងខ្ពស់​ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយអាចរក្សា សម្លេងស្រួយមុត​បានដូចអ្នកស្រីសុទ្ធាណាស់។ (កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចី​ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ​ េហីយចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ែដលគាត់ឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ េដីម្បីយកចិតបរិភោគលេង ជាមួយប្រហុក។ នៅេពលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ​ បងរៃ ច្រៀងចំរៀង ដូរផ្លែឈើទាំងនោះជានិច្ច​។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង​ យា៉ងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។)
យុវតីរស់សិរីសុទ្ធាមានមាឌខ្ពស់ស្រឡះ សំបុរខ្មៅស្រស់​ ហើយមានទឹកមុខញញឹមជានិច្ច​​ ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏េដាយ​​ គឺនាងពូែកលាក់អារម្មណ៍ណាស់​ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។​ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតំអូញ ឬ បិុនរអូ៊រទាំច្រើននោះដែរ​ តែជាមនុស្សមានសំដី ជាក់លាក់មឺុងម៉ាត់ ធើ្វការមុឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ េដាយមិនបាច់ដាស់តឿនច្រើន។​​​ នៅឯសាលារៀនវិញ​សុទ្្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប​ េហីយក៏ជាសិស្សនារីដែលពូែកលេងកីឡាបំផុត​​។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយ​អ្នកស្រី ែប៉នរ៉ន និងអ្នកស្រីហួយមាស ែតសុទ្ធាមានឈ្មោះបោះសម្លេង ​ក្នុងវិទ្យាល័យ​ យា៉ងរហ័សជាងអ្នកទាំងពីរ​​ ព្រោះេដាយសារ សំេនៀងដ៏ពិេរាះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយា៉ងក្លាហាន នោះផង។
កាលសុទ្ធានៅតូចសេចក្តី េលាកគ្រូរស់បុ៊ន​​ តែងនាំកូនហាត់េលងភ្លេងខ្មែរ និងហាត់ច្រៀងចំរៀងភ្លេងការ ប៉ុែន្តមានតែកុមារីសុទ្ធាេទ ែដលមានអំណោយទានជាងគេ ​ផែ្នកចំរៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅេពលលោកចេញទៅេលងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។​ េដាយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត​ ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ​ តាំងពីនៅកុមារភាព។​​ ជាពិេសសបំផុតនោះ គឺេលាកតារស់ប៊ុន មានភរិយាផ្សេងទៀត េហីយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបំរុងបន្ថែមផង។​ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាែដរ​​ មានតែកុមារីសុទ្ធាេទ​​ ែដលរៀនដុះដាលជាងគេ គឹរៀនពូកែ េដាយមិនបាច់បង្ខំ ជ្រោមជ្រែងពីេក្រាយប៉ុន្មាន។​
ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត​ ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង​ មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី ែកវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។
ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់េលាកឧកញ៉ាគេហបតី គីស៊ានហូ ថៅែករោងចក្រអារឈើធំជាងគេ​ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា​ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះ​ដែរ។​ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិេរាះ កម្លោះេយីង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅេក្មងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះ​របស់េលាកកម្លោះម្នាក់េនាះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះេហីយខ្ញុំចាំតែមុខរបស់​េលាកតែប៉ុណ្ណេាះ តែខ្ញុំស្គាល់េលាកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំេដីរទៅរៀន​កាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ គឺលោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ែដរ​ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពី​គាត់ប៉ុន្មាន​ ហើយលោកឪពុករបស់ខ្ញុំ​ក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព​ មួយរូប​ ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។)​
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់េលាកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ែដលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីបា៉រីស​នោះ។ គេក៏បានសន្យា ផ្តល់តម្លែេសវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់បុ៊ន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតា​រស់ប៊ុនជាឪពុកទេ​ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណេាះ។​ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ​ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង​ និង​េដាយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់បុ៊នក៏បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធី ហើយលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។​ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ​ តែម្នាក់ឯង​​ ជំរាបឪពុកម្តាយថា​ សុទ្ធាត្រូវគេឃាត់ទុក​ អោយនៅេគងទីនោះ ត្បិត​យប់ជ្រៅពេក មិនអោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព​ ែតគេបានប្រគល់ប្រាក់កម្រៃ​​ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់បុ៊ន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់​ មិនបានដេកពួនឡើយ។​​
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរឺុម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ​ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។​ នាងស្ទុះទៅអោបឪពុក​ ស្រែកទ្រហោរយំ ជំរាបលោកថា​ កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង​ ពេលភ្ញៀវចេញទៅផ្ទះអស់។​ េពលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់​ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។​ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ​​ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។​ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម​​ ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។​ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់បុ៊ន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម និឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវា៉ថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី​ គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ េដាយទោសប្រព្រឹត្តបទអនាចារ្យ លើនារី។​ ថ្វីបើត្រូវលោកតារស់បុ៊ន គម្រាមយា៉ងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល​ ែដលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោត រត់លក់ដីស្រែ ដីចំការ និងកេរអាករ របស់ក្រុមគ្រួសារ​ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស​ របស់លោកគីស៊ានហូ។​ ៃចដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។​​ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។​
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា​ ដោយសារការបាត់បង់ដីស្រែ​ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត​។​ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង​រួចក៏ែលងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។​ េដាយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរា៉វអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកសីុ ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិ​ផង​ ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករកអ្នកម្តាយ លោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល​ ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខ​ឌីណារី និងលោកឌី​ កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង​ ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូប៊ុនថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា​ ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា​ រស់ សិរី​​ សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរា៉វអប្រិយ​​ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាេឃីញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់សេរីសុទ្ធា ទៅវិញ។​​​ ចំណែក រស់សោភ័ណជាប្អូនស្រី ក៏មានរឿងរា៉វជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាល​ថា​​ សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ​ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា​ នៅភ្នំពេញ។
មិនតែប៉ុណ្ណេាះ លោកឪពុករបស់ខ្ញុំ បានណែនាំ​សុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោកអិុមសុងសឹម ជាអតីតគ្រូបង្រៀន នៅកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់​ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍​ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាបុី ស្គរ ហ្គីតា យា៉ងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។​ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ​ នៅកម្ពុជា មានលោកអិុមសុងសឺម អ្នកស្រី​ហួយមាស អ្នកស្រីែប៉នរ៉ន និងប្អូនស្រីទាំងបី អ្នកស្រីែប៉នរ៉ម អ្នកស្រីប៉ែនរាុំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀង​ល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមា៉ច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌​ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់​​ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អុិមសុងសឺម​ ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យា៉ងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅែក្បរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។​ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោកអិុមសុងសឺម ដែលទៅធ្វើការទីនោះដែរ។​ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង​ ជាដើម។​ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ​​ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត​​ ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនមា៉ល័យ ជាដើម។​ នៅទីបំផុត​ យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព សិុនស៊ីសាមុត​ ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើង យា៉ងឆាប់រហ័ស ហួសការស្មាន​ តាំងពីពេលនោះមក​។​ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាមឺុនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកសិុនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវោ៉យហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត​ ដូចជា លោកគង្គបុ៊នឈឿន លោកមែរប៊ុន លោកហេងហួរវេង​ លោកមា៉ឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស​ ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង លុ្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប​ បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង​​ ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់​ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសមា៉ត់ ដែលជាអ្នកចំរៀងបុរស​ ែដលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ​ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ​ យា៉ងភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ​ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។​ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ េដាយមានភរិយាដើម ទាំងពីររូប​ របស់លោកសុសម៉ាត់ មកចូលរួមពិធីផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ​ ព្រោះលោកសុសមា៉ត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះទៅទះតប់ វាយធ្វើបាបភរិយា​ យា៉ងដំណំ នៅក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ េដាយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ែដលនិយាយលលេង ទៅអ្នកស្រីនៅលើឆាក។​ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់​ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ​។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង​ បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង​ រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ​។ ដំណឹងនេះបានល្បី ទៅដល់លោកសិុនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ េដាយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា​ ដល់លំនៅ ឯបាត់ដំបង។​ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ​ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។​ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន េដីម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកសិុនស៊ីសាមុត និងក្រុមតន្រ្តីដែលលោកសិុនស៊ីសាមុតណែនាំតែប៉ុណ្ណេាះ។​ តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកសីុ ដោយសុខសប្បាយ ហើយចំរុងចំរើ់ន រហូតរៀងមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្មថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ​ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ​​។​ រីឯមុខរបររកសីុ ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ​ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី​ ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង​ រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនរបស់នាង ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា​​ ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកសីុផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ ែតក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកសីុផាន់ទៀតផង។​ ដោយការភិតភ័យខ្លាំងពេក លោកហុ៊យស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។​
កាលនោះ ភរិយាដើមរបស់លោក ស្រីយា៉ មានរោគស្រ្តី មិនអាចមានបុត្របាន​ ទើបលោក ស្រីយា៉​ បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយា៉ អ្នកស្រីសុទ្ធា បានសុំយកបងប្រុស​ រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង​​ ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកសីុណាេរត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយា៉ អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយ​លោកសិុនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន​​ ជាដើម ដើម្បីទៅថតចម្រៀងកាែសត ដូចជានៅប្រទេសសាំងកាពួរ​ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយា៉ េដីម្បីេចញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ​​ ឬតាមពិធីជប់លៀងពិសេស នានា​ យា៉ងសេរី​ ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់​ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។​ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយា៉ នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ​ ដើម្បីរក្សាសុវត្ថិភាពផង ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅេពលយប់នៅឡើយ​ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង​ បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំេពញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុងភាពយន្តរឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅបាត់ដំបង។ កាលនោះ លោកស្រីយា៉មានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ​ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំេពញវិញ។
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា​ ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីត​របស់អ្នកស្រី អោយស្តាប់ ថាតើថា​ មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ​​ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង​ រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។​ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ​​ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍​ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង​ ចូលស្រុកកំណើតម្តងៗ។
ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយា៉ជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំែណកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ​​ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប ​រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍​ ជំលៀសចេញ តាមផ្លូវជាតិលេខបួន​ សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។​ ក្រោយមកទៀត​ អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់ែតប្អូនស្រី រស់សោភ័ណតែម្នាក់ ែដលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង​ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធា​បានលាក់ខ្លួន រស់នៅយា៉ងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ​ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុែន្តអ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហា៊នច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃកែប្រែពាក្យពេចន៍​ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។​ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា​ អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណេាះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច​​ ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកានើសៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប​ ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។​ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ​ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង​ អោយទៅបំពេញកិច្ច។​ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច ែតអ្នកស្រីមិនអាចតបត​ ឬរត់គេចបាន ដោយខ្លាចបារមីរបស់អង្គការ។ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែទេ។​ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ​​ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី​ មិនអោយឆ្លើយតបត​ មានមាត់ក​ មានហឹង្សា ជាមួយលោកយោធា​ កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត​ នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។​ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា​​ អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។​ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា​ អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ​ រស់នៅឯប្រទេសបារំាង។
ឯកសារយោង ៌៏៏- មាសស្រោបនគរ ភាគមួយ​ ដោយលោក សេងតារា -​ ប្រវត្តិជីវិតសិល្បករខ្មែរ ដោយ​លោក នួនសុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ -​ ទស្សនាវដ្តី ឥន្រ្ទទេវី - ទស្សនាវដ្តី ប្រជាប្រិយ - ទស្សនាវដ្តី ខ្មែរអប្សរា - ទស្សនាវដ្តី អង្គរធំ - ទស្សនាវដ្តី តារា
== បទចំរៀងទោល == សូមអ្នកស្រីមេត្តាកែប្រែឡើងវិញ ពីព្រោះក្រោយពេលខ្ញុំបានមើលរួច ហើយឃើញថាមានកន្លែងច្រើន ខុសច្រើនណាស់ គឺនៅត្រង់កន្លែងចំណងជើងបទចំរៀង សូមមេត្តាទាក់ទងមកខ្ញុំ ០៩៧៩២២៦៤៧១នេះសុទ្ធជាអ្នកស្រលាញ់បទខ្មែរ ពីដើម។ សូមអរគុណ (សូមជួយសរសេរបន្ថែម)

  • កេងកងអភ័ព្វ
  • ក្រោមមេឃវេរា
  • កុំហៅឈ្មោះអូន
  • កន្សែងក្រហម
  • ក្លិនស្នេហ៍
  • កុំព្រួយពីស្នេហ៍
  • កម្លោះកូនប្រាំ
  • ក្មេងល្អ
  • កន្លង់ក្នុងសួន
  • កត្តឹកដល់ហើយ
  • កូនស្រីអ្នកនេសាទ
  • កុំជឿចិត្តប្រុស ស្តាប់
  • កុំនឹកអូនអី
  • កន្លង់មាស
  • ក្លិនជាប់នាសា
  • ក្អែកហើរកាត់ស្ទឹង
  • ក្រមុំភ័យអរ
  • កុំថើបអូនអី

  • ខ្ញុំអៀនណាស់
  • ខឹងនឹងបងហើយ

  • គេងទៅគេងទៅ
  • គេចសន្យា
  • គ្រាន់តែឃើញបងភ្លាម
  • គន់មើលទៅមេឃ
  • គ្រាន់តែឃើញប្រុសស្នេហ៍
  • គួរអាណិតដែរ
  • គូព្រេងអ្នកណា?

  • ឃើញស្នេហ៍ខ្ញុំទេ
  • ឃើញតែកន្សែង

  • ចាស់ជូរអែម
  • ចិត្តដែលស្រលាញ់
  • ចិត្តឥតមេត្តា
  • ចុតហ្មាយមច្ចុរាជ
  • ចោលសាច់ស្រវាឆ្អឹង
  • ចំលើយព្រហ្មណី
  • ចំរៀងព្រហ្មលិខិត
  • ចំរៀងលាគ្នា
  • ចំរៀងស្នេហ៍ខ្ញុំ
  • ចំរៀងស្នេហា
  • ចំរៀងយុវវ័យ
  • ចំរៀងសួគ៌ា
  • ចំរៀងស្នេហ៍យើង
  • ចំរៀងអវសាន
  • ចាំថ្ងៃវិលវិញ
  • ចាំដប់ខែទៀត
  • ចាំនៅតែចាំ
  • ចាំយប់ជួបគ្នា
  • ចាំលុះសូន្យ
  • ចង់ទៅរកអ្នកម្តាយ
  • ច្បារមនរឿងខ្ញុំ
  • ចង់អោយបងនៅជិត
  • ចូលឆ្នាំថ្មី
  • ចាំស្នេហា
  • ច័ន្ទរះផ្លាស់វេន
  • ចិត្តស្នេហ៍តែបង
  • ចំពោះស្រីណា
  • ចង់តែហែកខាំ
  • ចង់រាំជាមួយបង
  • ចាំថ្ងៃវិលវិញ
  • ចាំលុះអវសាន

  • ឆ្នាំងចាស់បាយឆ្ងាញ់
  • ឆ្នាំថ្មីមកដល់ហើយ
  • ឆ្នាំអូន១៥
  • ឆ្នាំអូន១៦

  • ជីវិតអនាថា
  • ជំនោរប៉ៃលិន
  • ជ្រោះអូរយ៉ាដា
  • ជួបគ្នាក្រោមដួងច័ន្ទ
  • ជ្រោះស្នេហ៍កម្ម

  • ឈប់ស្រឡាញ់មិនបាន
  • ឈប់ស្រឡាញ់អូនទៅ
  • ឈូករ័ត្នស្នេហា

  • ញ៉ាំស្រាព្រោះអ្វី?

  • ដងស្ទឹងស្នេហា
  • ដួងចិត្តអូនព្រួយ

  • តាជូជក់
  • តាមតែវាសនា
  • តូចចិត្តព្រោះស្នេហ៍
  • តើបងចាំអូនទេ
  • ត្រពាំងសាបកុលាបរោយ
  • ត្រពាំងពាយ

  • ថ្ងៃត្រង់ក្រលួច
  • ថ្ងៃនេះខ្ញុំញ៉ាំស្រា
  • ថ្ងៃលិចអូនស្រណោះ
  • ថ្ងៃណាបងវិលវិញ
  • ថ្ងៃថ្មីទុក្ខថ្មី
  • ថ្ងៃ៥មិនា
  • ថ្ងៃអស់សង្ឃឹម
  • ថ្ងៃព្រាត់យប់ជួប

  • ទឹកភ្នែកដានី
  • ទឹកភ្នែកសួររកស្នេហ៍
  • ទឹកហូរទៅ
  • ទំនួញនារីកំព្រា
  • ទ្រូងខ្លោចផ្សា
  • ទឹកភ្នែកកង្រី

  • នរកលោកីយ៍
  • នារីខូចចិត្ត
  • នឹកណាស់
  • នាងចាំអ្នកណា?
  • នរណាប្រហារបង?
  • នឹកឃើញយប់ម្សិលមិញ

  • បើចិត្តមិនស្ម័គ្រ
  • បងឃ្លាតឆ្ងាយទៅ
  • បងធ្វើអោយអូនយំ
  • បងនៅទីណា
  • បងបានសន្យា
  • បងស្រឡាញ់អូនប៉ុនណា
  • បណ្តាំទៅសំឡូត
  • បណ្តាំស្នេហ៍
  • បណ្តាំស្រីក្បត់
  • បណ្តាំស្ទឹងខៀវ
  • បានបងជាគូ
  • បុប្ផាអាកាសចរណ៍
  • បុប្ផាបាក់ព្រា
  • បើខ្ញុំមានភ័ព្វវាសនា
  • បំភ្លេចមិនបាន
  • បំភ្លេចអូនទៅ
  • ប្រវត្តិស្នេហ៍កម្ម
  • ប្រាប់ខ្ញុំមក
  • ប្រុសដែលក្បត់ចិត្ត
  • ប្រុសនេះមុខក្រាស់
  • ប្រុសបណ្តូលចិត្ត
  • បាំងមួយខែទៀត
  • ប្រច័ណ្ឌ
  • ប្រុសដែលខ្ញុំស្រម័យ
  • ប្រុសអីនេះ
  • បើផ្កាយនៅតែរះ
  • បែកក្អមអូនហើយ
  • ប្តីប្រមឹក
  • ប្រុសចិត្តក្បថ

  • ផាមួងកទា
  • ផ្ការីកលើមេឃ
  • ផ្កាអរគីដេ
  • ផ្នូរសមុទ្រ
  • ផ្នូរមួយពីរនាក់
  • ផាត់ជាយ

  • ពេលមេឃស្រទំ
  • ព្រលឹងនាងព្រាយកន្ទោងខៀវ
  • ព្រាត់ស្វាមី
  • ព្រោះរឿងអ្វី
  • ពេញចិត្តតែបងមួយ
  • ព្រេងនិស្ស័យស្នេហ៍
  • ពេញក្រមុំពេលណា
  • ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
  • ព្រួញស្នេហ៍

  • ភពខ្មៅងងឹត
  • ភ័យ!ភ័យ!
  • ភ្លឺឡើងបាត់ស្នេហ៍
  • ភរ!ភរ!ភរ!
  • ភ័យ!ភ័យ!ភ័យ!

  • មិនគួរស្រឡាញ់បង
  • មើលឫកប្ដីខ្ញុំ
  • ម្ចាស់ស្នេហ៍អូន
  • ម្តេចក៏ដើរតាមខ្ញុំ
  • មិនទំនេរ
  • ម្តាយក្មេកមកលេង
  • មិនអាចភ្លេចបាន
  • មិនដឹងពេលណា
  • មើលកុំអោយខុស
  • មានតែបងម្នាក់
  • មិនដឹងជាបងឬខ្ញុំ
  • មកពីចាស់ទុំ
  • ម្តេចគេងបែរខ្នង
  • មើលព្រៃព្រឹក្សា
  • មក! រាំជាមួយខ្ញុំ!
  • មេឃមីរត្រជាក់

  • យំសំរាប់ថ្ងៃនេះ
  • យុវជនសម័យ
  • យប់មិញបងនៅក្បែរ

  • រលកធំធេង
  • រាត្រីងងឹត
  • រាត្រីបាត់ស្នេហ៍
  • រាំឆាៗៗ
  • រាំទៅមិត្ត
  • រដូវផ្ការីក
  • រាំពេលរាត្រី
  • រែងអាល័យ
  • រឿងយើងដូចគ្នា
  • រលឹមទឹកដក់
  • រស់តាមវាសនា
  • រាត្រីពណ៌ផ្កាឈូក

  • លាហើយកម្មស្នេហ៍លោកីយ៍
  • លឺគេថាបងមក
  • លួចស្នេហ៍ដួងច័ន្ទ
  • លែងខ្ញុំទៅ
  • លាប្រុសចិត្តព្រាន
  • លួចស្រឡាញ់
  • ឭគេថាបងមក

  • វាចាបុរស

  • ស្តាយវ័យកុមារ
  • សត្វរៃពេលល្ងាច
  • សល់តែទឹកភ្នែក
  • សល់អនុស្សាវរីយ៍
  • សម្លេងខ្លែងស្រាក
  • សុរិយាផ្សងស្នេហ៍
  • សែនក្ដៅក្នុងចិត្ត
  • សំនៀងបុប្ផាព្រៃភ្នំ
  • សុំរស់ក្បែរបង
  • សុបងអាណិត
  • សុបិនឃើញបង
  • ស្គាល់គេពីកាលណា
  • ស្គាល់រសស្នេហ៍
  • ស្តាយភាពក្រមុំ
  • ស្ទឹងខៀវ
  • ស្ពានស្នេហា
  • ស្រឡាញ់អូនទៅ
  • ស្រមោលស្នេហ៍ខ្ញុំ
  • ស្រឡាញ់តែបងមួយ
  • ស្រា១កែវ
  • ស្រឡាញ់
  • សែនស្រណោះ
  • ស្នេហាមិនស្មោះ
  • ស្ទឹងស្នេហា
  • សម្លេងទ្រខ្មែរ
  • សម្លេងហ្គីតា
  • ស្រឡាញ់ពេញប្រាស
  • សំរែកនាងឧមា
  • សូមអង្វរ

  • ហ៊ានស្លាប់ព្រោះបង

  • អកភ្នំ
  • អត់បាយអោយស្លាប់
  • អនិច្ចាក្មេងកំព្រា
  • អស់សង្ឃឹម
  • អាល័យបងជានិច្ច
  • អាសូរកេសរមាលា
  • អូនចង់រាំលេងនិងបង
  • អូនចាំបងជានិច្ច
  • អូនច្រៀងបំពេរ
  • អូនមិនក្បត់បងទេ
  • អូនឆ្អែតចិត្តណាស់
  • អូននៅតែរង់ចាំ
  • អូនសុំរស់ក្បែរទ្រូងបង
  • អូនសូមផ្ញើស្នេហ៍
  • អូនសូមស្មាលា
  • អូនសុំអង្វរ
  • អូនស្ម័គ្របងស្មោះ
  • អូនស្រឡាញ់បងណាស់
  • អោយខ្ញុំយំទៅ
  • អ្នកកាត់សក់ដៃឯក
  • អប្រិយតែរូប
  • អស់ផ្លូវហើយ
  • អស្ចារ្យលោកប្តី
  • អូនសូមផ្ញើឆ្អឹង
  • អ្នកម្តាយ
  • អូរជ្រៅរណ្តៅស្នេហ៍
  • អណ្តូងកម្ម
  • អូនឈឺចិត្តណាស់
  • អ្នកណាព្រួយជាងអ្នកណា?
  • អ្នកបានដឹងទេ?

បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត

  • កំណាព្យស្នេហ៍
  • កម្មស្នេហ៍ស្រីអាំ
  • កុំដាច់មេត្តា
  • គំនួចវាយោ
  • ចិត្តឥតល្អៀង
  • ចង់បានផ្កាអ្វី
  • ចោរលួចចិត្ត
  • ច័ន្ទចាកមេឃ
  • ច្រូតស្រូវ
  • ឋានះផ្សេងចិត្តផ្សេង
  • តូច​ចិត្ត​ណាស់​ ស្តាប់
  • តូចអើយតូចស្រី
  • ថ្មគោលស្រមោលស្នេហ៍
  • ផ្ទះអូនក្បែរភ្នំសំពៅ
  • ទាវអើយស្រីទាវ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • បោះឈូង
  • ភូមិរាអភ័ព្វ
  • ម៉ាពីណោក
  • ម្លប់ស្នេហ៍ដើមស្រឡៅ
  • មួយកំភ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា

ស៊ីន ស៊ីសាមុត

ស៊ីន ស៊ីសាមុត

ស៊ីន ស៊ីសាមុត
អធិរាជសំលេងមាស
អធិរាជសំលេងមាស
ពត៌មានសំខាន់ៗ
ថ្ងៃខែឆ្នាំកំនើត ២៣ សីហា ១៩៣២
ទីកន្លែងកំនើត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព ១៨ ឧសភា ១៩៧៦
ប្រភេទតន្ត្រី មនោសញ្ចេតនា ប្រជាប្រិយ Rock និង roll
វិជ្ជាជីវៈ អ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន(Mandolin) និងផលិតករខ្សែភាពយន្ត
គ្រឿងភ្លេង ម៉ង់ដូលីន (Mandolin)
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៥០ –១៩៧៥
ដៃគូ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន
Influences អេលវីស ផ្រេសលី (Elvis Presley) , សម យុទ្ធ
គេហទំព័រ សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com
Notable instruments
ម៉ង់ដូលីន (Mandolin)
លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហ័សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

មាតិកា

 ជីវប្រវត្តិ

 ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិត​ដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​បាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅ​ទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់​លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

 កុមារភាព

លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡី ដែលជាកូនកាត់​ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់​ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នា​ដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់​និងបាននិយាយលេងជាមួយព្រះសង្ឃ​នាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ​នៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេង​ដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក​គ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់​លោកថាជាអ្នកមាន​ទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់​សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញ​អោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី​ពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀង​ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោក​ក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ​ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

 អាជីពជាសិល្បៈករ

ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី
ចម្រៀងភាគច្រើនរបស់លោក​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។
កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត

ទសវត្សរ៍៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់​ច្រៀង​បទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយ​អ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មិនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

ជីវិតផ្ទាល់ខ្លួន

ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ

លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់​និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ​ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោក​មានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត

លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បាន​សន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថា​លោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមាន​តំលៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួក​ខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

បទ​ចម្រៀង

ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។

[កែប្រែ] ច្រៀងទោល


  • កណ្តាលដួងចិត្ត
  • កន្សែង​ប៉ាក់​ផ្កា
  • កន្សែងស្រីប៉ាក់
  • កប្បាសលាស់ខ្ចី
  • កម្មកាយមិនទៀង
  • កាត់ចិត្តទាំងអាល័យ
  • កាលអូនរាំធ្វីស
  • កុលាបខ្មែរអាកាសចរណ៍
  • កុលាបដូនទាវ
  • កុលាបបាត់ដំបង
  • កុលាបប៉ៃលិន
  • កុលាបមួយទង
  • កូនចៅលោកអ្នកណា
  • កំពង់ចាមកំពង់ចិត្ត ស្ដាប់
  • កំពង់ធំជំរុំចិត្ត ស្តាប់
  • កំពតកំពូលចិត្ត
  • កុំតាមបងអី
  • កុំនឹកគេអី
  • កុំស្មានបងភ្លេច
  • ក្ងោកក្រមុំ
  • ក្បត់​នៅ​តែ​ក្បត់
  • ក្រោមមេឃលើដី
  • ក្រៅពីរូបពៅ
  • ក្លិន​ខ្លួននួនស្រី
  • ក្លិនខ្លួនស្រីខ្មៅ
  • ក្លិន​ផាហ៊ុម
  • ក្លិន​អើយក្លិនខ្លួន
  • ក្លិនអើយក្រអូប
  • ក្លិនអ្វីក្រអូប
  • ក្លែបក្លិនចន្ធូ
  • ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)

  • ខឹងព្រោះស្រលាញ់
  • ខំតែជឿ
  • ខុសព្រោះខ្ញុំ
  • ខ្យល់សមុទ្រ
  • ខ្មៅស្រស់
  • ខ្យងក្តក់


  • ចង់កើតជាទឹក
  • ចង់ត្រឹមតែឃើញ
  • ​ ចុកឈាមនៅប៉ៃលិន
  • ចម្រៀងមួយបទតែងមិនចប់
  • ចន្ទ្រារះហើយ
  • ចិត្តនៅតែប្រាថ្នា
  • ចិត្តដែលជិតក្បត់
  • ចិត្តឥតសង្ឃឹម
  • ចុងស្រល់
  • ចំណោទស្នេហា
  • ចន្ទគ្រឹហ្វា​ (ចន្ទគ្រឿហ្វា)
  • ចំប៉ាបន្ទាយដែក
  • ចំប៉ាបាត់ដំបង
  • ចំប៉ារង្សី
  • ចំប៉ីសួគ៌ា
  • ចំប៉ីសៀមរាប
  • ចម្រៀងមរណៈ
  • ចម្រៀងហៅអូន
  • ចម្រៀងមួយបទតែងមិនចប់
  • ចម្រៀងស្នេហ៍
  • ចំអកចំអន់
  • ចាំជួបរាល់ថ្ងៃលិច
  • ចាំអូនពេញមួយយប់
  • ចាំចម្លើយតាមខ្យល់


  • ជញ្ជីងស្នេហា
  • ជីវិតកម្មករត្បូង
  • ជីវិតខ្ញុំសម្រាប់អ្នក
  • ជីវិតសត្វលោក
  • ជូតទឹកភ្នែកទៅអូន
  • ជួបគ្នាចៃដន្យ
  • ជើងមេឃពណ៌ស្វាយ
  • ជឿជាក់ថាមុំវិលវិញ

  • ឈាមប្រឡាក់ដៃខ្ញុំ
  • ឈូកក្នុងបឹង

  • ដងស្ទឹងពោធិ៍សាត់
  • ដងស្ទឹងសង្កែ
  • ដឹងដែរ
  • ដួងនេត្រា
  • ដើម​ដូង​ព្រលឹង​ស្នេហ៍
  • ដំបៅដួងចិត្ត

  • តើបងខុសអ្វីបានជាស្រីសុំលែង
  • តើមាននរណាខ្លះដូចខ្ញុំ?

  • ថាវរីមាសបង
  • ថ្ងៃនេះមិនចូលផ្ទះទេ
  • ថ្ងៃណាមានសង្ឃឹម

  • ទឹកភ្នែកដើមឆ្នាំ
  • ទឹកភ្នែកមួយតក់
  • ទឹកភ្នែករំចង់
  • ទឹកហូរក្រោមស្ពាន
  • ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
  • ទេពធីតាក្នុងសុបិន
  • ទំនួញកំហែងឈើទាល
  • ទំនួញ​ចាប​មាស ស្តាប់
  • ទំនួញនាងបទុមា
  • ទំនួញហ្គីតាមាស
  • ទំនួញអក្ខរា
  • ទោះយ៉ាងណា
  • ទ្រព្យគាប់ចិន្តា
  • ទំនិញស្នេហា
  • ទន្សាយស្តាយចន្ទ

  • ធីតាវិមានមាស
  • ធូបបីសរសៃ

  • និស្ស័យកម្មព្រះមោគ្គល្លាន
  • និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
  • នឹកសែននឹក
  • នឹកអូនជានិច្ច

  • បក្សាស្លាបដែក
  • បងខុសហើយ
  • បង​ចាំយូរហើយ
  • បងច្រៀងនាងយំ
  • បង​នៅ​រង់​ចាំ
  • បង​នាំខ្មៅរត់
  • បងសែនពេញចិត្តនឹងស្រី
  • បងស្រណោះសំដី
  • បងស្រលាញ់អូនជាងគេ
  • បងរស់ព្រោះអូន
  • បង្គងទឹកភ្នែក
  • បណ្ដាំស្នេហ៍
  • បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
  • បាត់​ដំបង​កុំចងពៀរនឹងខ្ញុំ
  • បាត់ដំបងបណ្តូលចិត្ត
  • បានជួបគ្នាហើយ
  • បិសាចក្រមុំ
  • បុប្ផាមាសស្នេហ៍
  • បុប្ផាវៀងចន្ទ
  • បុប្ផាឆៀងម៉ៃ
  • បុប្ផាដីក្រុង
  • បុប្ផាពង្រ
  • បុប្ផាលាក់ខ្លួន
  • បំភ្លេចមិនបាន
  • បើជាវាសនា
  • បើនឹងព្រាត់ហើយ
  • បើស្រលាញ់ត្រូវហ៊ាន
  • បើអូនបានបង
  • ប៉ៃលិនសុបិនស្នេហ៍
  • ប៉ៃលិនព្រលឹងស្នេហ៍
  • ប្ដីមួយជីវិត
  • ប្រវាស់ស្រែប្រាំង

  • ផាត់ជាយបណ្ដូលចិត្ត
  • ផ្កាយព្រឹក
  • ផ្កាយ​ព្រះ​អង្គារ ស្តាប់
  • ផ្សងព្រេងតាមកម្ម
  • ផ្សងកម្រងផ្កា

  • ពេលដែលត្រូវយំ
  • ពេលភ្លៀងនាងទៅណា?
  • ពោធិ៍បាក់ខែង
  • ព្រះជិនវង្ស
  • ព្រោះតែស្រី
  • ពេលអូនឡើងយន្តហោះ
  • ព្រាត់ទាំងស្រលាញ់
  • ព្រាត់ភ្នំសំពៅ
  • ព្រួយរបស់បង
  • ព្រែកឯងអស់សង្ឃឹម
  • ព្រោះតែអូន

  • ភ័ព្វព្រេងវាសនា
  • ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
  • ភ្នំសំពៅជម្រៅដួងចិត្ត
  • ភ្លៀងស្រក់នៅមាត់បង្អួច
  • ភ្លេងមច្ចុរាជ

  • មករាំលេងនឹងខ្ញុំ
  • មាននរណាខ្លះ
  • មាសទឹកប្រាំបី
  • មាសទឹកដប់
  • ម៉ារីណា
  • មិនលែងប្រពន្ធ
  • មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
  • មួយម៉ឺនសារភាព
  • មួយម៉ឺនអាល័យ
  • មេឃ និងដី
  • ម៉ោង៣យប់មិញ
  • ម្ចាស់ក្លិននៅទីណា
  • ម្លប់​ដូង​ទី​ដប់
  • ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
  • ម្សិលមិញ

  • យួរឆ្នាំដែលចាំអូន
  • យំបីរាត្រី
  • យំដើម្បីឈប់យំ
  • យើងរាំល្អមែន
  • យប់១២កើត
  • យប់ថ្ងៃអង្គារ
  • ​ យប់មិញអូនញញឹម

  • រយពាន់សារភាព
  • រសាត់តាមខ្យល់
  • រាហុចាប់ចន្ទ្រ
  • រូបស្រីជាដួងចិត្តបង
  • រូបមួយជីវិតពីរ
  • រូបអូនហ្នឹងហើយ
  • រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
  • រៀមខំស្រម៉ៃ
  • រៀម​ចង់​ជួប​ចរចា (យូរឆ្នាំដែលចាំអូន)
  • រំដួលក្រពុំ
  • រំដួលកោះកុង
  • រំដួលក្រចេះ (អឹម សុងសឺម)
  • រំដួលស្ទឹងសង្កែ ស្តាប់
  • រំដួលពោធិ៍សាត់
  • រំដួលសុរិន្ទ
  • រឿងពិតរបស់បង

  • លាបាត់ដំបង
  • លាភូមិសេកសក
  • លាហើយប៉ារីស
  • ល្វាចេកព្រាត់គូ
  • លាហើយពោធិ៍សាត់
  • ល្មមហើយណាស្រី
  • លុះលង់ក្រោមធរណី
  • លួចស្នេហ៍រួចទុក្ខ

  • វណ្ណៈស្នេហ៍
  • វស្សាដល់ហើយ
  • វាសនាបិតាអភ័ព្វ
  • វិលវិញតាមសន្យា
  • វិលវិញមកអូន

  • សូមជួបត្រឹមជាតិហ្នឹង
  • សង្ឃឹមជានិច្ច
  • សង្ឃឹមឬឥតសង្ឃឹម
  • សង្សារកម្សត់
  • សញ្ញាប័ត្រស្នេហា
  • សំបុត្របងមួយ
  • សំបុត្រចុងក្រោយ
  • សម្បថមុខព្រះ
  • សន្ទូចអត់នុយ
  • សមុទ្រទឹកភ្នែក
  • សម្ដីមិនទៀង
  • សម្រស់កោះកុង
  • សុភាពបុរស
  • សុភាពបុរសចេះដាល់
  • សុវណ្ណមច្ឆា
  • សូរសំលេងភ្លៀងធ្លាក់
  • សូរិយារៀបលិច
  • សូរិយាផ្សងស្នេហ៍
  • សែនរន្ធត់
  • សែន​ស្ដាយ​ថ្ពាល់​ស្ដាំ
  • សំឡេង​ទឹក​ភ្លៀង
  • ស្ដាយដួងតារា
  • ស្តាយក្លិនកុលាបរោយ
  • ស្តាយក្លិនដែលឃ្លាត
  • ស្តាយចិត្តដែលស្មោះ
  • ស្នេហ៍បរាជ័យ
  • ស្ពានអូរតាគី
  • សោភីនីមាសស្នេហ៍
  • ស្រណោះខ្លួនណាស់
  • ស្រណោះភូមិដើមល្វា
  • ស្រឡាញ់ហើយម្ដេចស្អប់
  • ស្រអែមដងស្ទឹងសង្កែ
  • ស្រអែមលាក់ខ្លួន
  • ស្តាប់បងច្រៀងបំពេ
  • ស្ទឹងកែវ
  • ស្ទឹងសង្កែកុំប្រែចិត្តថ្មី
  • ស្នេហ៍នៃយើង
  • ស្នេហ៍បាត់សំរស់
  • ស្នេហ៍លើអាកាស
  • ស្នូរតំណក់ទឹកភ្លៀង
  • ស្ពាន​ឈើ​​អភ័ព្វ
  • ស្មានចិត្តមិនត្រូវ
  • ស្រលាញ់អូន៣៦៥ថ្ងៃ
  • សម្រស់គ្មានផ្ទឹម
  • សំណព្វចិត្ត

  • អកបឹងកន្សែង
  • អក្ខរាទឹកភ្នែក
  • អនិច្ចា
  • អនិច្ចា​ក្រឡា​ហោមគង់
  • អនិច្ចាផ្គរលាន់
  • អនុស្សាចារដើមស្រឡៅ
  • អនុស្សាវរីយ៍ភ្នំសំពៅ
  • អនុស្សាវរីយ៍សេកសក
  • អស់ហើយក្តីរំពឹង
  • អាថ៌កំបាំងបុរសក្នុងលោក
  • អានី
  • អារសាច់ជូនម្ដាយ
  • អាសូររំចង់ (ទឹកភ្នែករំចង់)
  • អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
  • អូនគង់ដឹងខ្លួន
  • អូនគ្មានស្រណោះ
  • អូនជាដួងចិត្តបង
  • អូនភស្ដា
  • អូនមកពីណា
  • អម្រែកស្នេហ៍អវិចី

  • ឯណាទៅឋានសូគ៌

  • ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
  • ឱ! ផ្សែងបារី
  • ឱ!ធម្មជាតិអើយ
  • ឱ!សង្សារមាសបង
  • ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)

[កែប្រែ] បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា

  • កែវបញ្ចពណ៌
  • កូឡាបស្នេហា
  • កុំឃាត់បងអី
  • កំលោះភ្នំពេញក្រមុំបាត់ដំបង
  • ក្រមុំខ្មែរលើ
  • ក្លិនផ្កាព្រៃភ្នំ
  • ខូចម្តុំណា
  • ខ្លាចតែខុស
  • គូព្រេងនិស្ស័យស្នេហ៍
  • គំនួចវាយោរ
  • គ្មានអ្វីធំជាងស្នេហាយើង
  • ចង់តែខាំហែក
  • ចង់បានផ្កាអ្វី?
  • ច័ន្ទរះកណ្តាលថ្ងៃត្រង់
  • ច័ន្ទរះក្នុងរាត្រី
  • ចិត្តបងរឹងដូចថ្ម
  • ចិត្តមួយថ្លើមមួយ
  • ចិត្តឥតល្អៀង
  • ចោរលួចចិត្ត
  • ជំនោរត្រជាក់
  • ជំរកភក្តី
  • ជំរកស្នេហ៍
  • ឈូករ័ត្នមាសបង
  • ដួងព្រះចន្ទ្រា
  • ឋានសុបិន្តស្នេហ៍
  • ឋានសួគ៌នៃយើង
  • ទារុណកម្មនាងនាគ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • នួនល្អងព្រមទៅ
  • បឋមវ័យស្នេហា
  • បងស្មោះលុះក្ស័យ
  • បុប្ផាឋានសួគា
  • បំពេរទិព្វសូដាច័ន្ទ
  • បោះឈូង
  • ប្រស្នារបួនខ
  • ផ្កាអង្គារបុស្ស
  • ផ្កាអើយផ្កាពុទ្រា
  • ផ្គរលាន់ឯត្បូង
  • ព្រះជិនវង្សកុសលបុប្ផា
  • ព្រះជិនវង្សបុទុមសូរិយា
  • ភក្តីស្នេហា
  • មួយកំផ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា
  • យើងព្រាត់គ្នាហើយ
  • រសស្នេហ៍ឧត្តម
  • រួមស្នេហ៍លោកីយ៍
  • លាហើយកូឡាបបាត់ដំបង
  • សុបិន្តឋានស្នេហ៍
  • សុភាមាសបង
  • ស្ដេចដំរីស
  • ស្ទឹងពោធិ៍សាត់
  • ស្នេហ៍បងនិងអូន
  • ស្នេហាចំប៉ាមាស
  • ស្នេហាព្រះថោងនាងនាគ
  • ស្នេហាព្រះលក្សិនវង្ស
  • ស្រណោះអូរជ្រៅ
  • ស្វាយមួយមែក
  • អក្ខរាលោហិត
  • អនិច្ចាកាយងងឹត
  • អាទិត្យសុវណ្ណច័ន្ទកេសរ
  • អាប៊ុលកាសេម
  • អាយុមិនអស់មិនស្លាប់
  • ឯណាព្រហ្មចារី
  • ឱ! ស្នេហ៍អើយ!

 ច្រៀងឆ្លងឆ្លើយជាមួយ 

  • ​ ជើងមេឃពណ៏ស
  • ​ តន្ត្រីធម្មជាតិ
  • បណ្ដែតក្បូនលេង ស្ដាប់​
  • ​មន្ឌាមាសបង
  • ស្រីឆ្នាស់ប្រុសឆ្នើម
  • ស្នេហ៍ដូចជើងមេឃ
  • អារុណរះ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons