Monday, July 4, 2011

កំពួលវីរះមហាក្សត្រខ្មែរ

ព្រះរាជវង្ស និង​ ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលា ចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅ៖
ប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹកនៅ ប្រាសាទបាយ័ននៅបា្រសាទតាព្រហ្មនិងជាពិសេសដោយ សារសិលាចារិកនៅប្រាសាទភិមាន អាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។

ព្រះបាទជ័យវរ្ម័នទី៧អង្គុយសមាធិ

 

ព្រះរាជវង្ស

បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជ ចូឌាមណី។ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យ បន្ទាប់ពីព្រះបាទ សុរិយវរ្ម័នទី។ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦​ និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់ មុនមហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ ហើយតាមខ្សែប្រឡាយ ព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។

 យុវភាព

តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២

នៅសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧បានទទួលតំណែងជាមេទ័ព ធំកំពូលដឹក នាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។ កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា ។បើតាម សិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមាន ព្រះមហេសីរួចសេ្រច ទៅហើយព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹង ព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទកុមារ។ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវ បែកព្រាត់ បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំ ដែលមានល្ហែល្ហើយ ឡើយ។
  ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើត
របស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។ព្រះនាង​ឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យរាជាទេវី ប្រៀប បានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។
ព្រះរាមគឹព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យ
រាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវ។ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។
កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ រំសាយទុក្ខទៅវិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។

 ជីវិតតស៊ូ ព្យាយាម រងចាំ

នៅគ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខទីក្រុងវិជ័យ។គា្រនោះព្រះអង្គបានទទួលដំណឹង
ថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវេចវេរ។
នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមក
នគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជា។តែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។
ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។
ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាស តាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកតតាំងរាំងជល់នឹងសេ្តច ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង
ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ
ប្រាសាទព្រះខ័ន​ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឪកាសល្អ ដើម្បីដាក់ខ្លួនចូលបំរើជាតិ។

 លទ្ឋផលនៃការតស៊ូ

ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ ស១១៦០ដល់១១៧៧ទើបឪកាសល្អបានមកដល់។ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម
របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំ
ទើបបានទទួលលទ្ឋផលល្អ។នៅគស១១៨១ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជាហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។
កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សា។ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃ
ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និង ប្រជានុរាស្រ្ត។

ក្រោយដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទិវង្គត ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់
មានបា្រជ្ញាភ្លឺថ្លាមោះមុត ឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។
ព្រះនាងជ័យរាជាទេវីនិងព្រះនាងឥន្រ្ទទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ឋឪវាទ។ព្រះបាទជ័យវរ្ម័នទី៧
ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋសាសនាផ្នែកមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះបូជាថ្វាយចំពោះព្រះពុទ្ឋសាសនា។
បុត្រព្រះអង្គ ព្រះនាមគមលិន្ត បានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។បុត្រមួយទៀត ព្រះអង្គវីរកុមារ​ដែលបាននិពន្ឋចារ អត្តបទមួយយ៉ាងល្អវែកញែក
អធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្មនៅ ប្រាសាទព្រះខ័ន

កិត្យានុភាព

ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពល
អំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ ផ្តល់នូវសេចក្តីសុខកេ្សមក្សាន្ត សន្តិភាព​ចំរើនលូតលាស់ ដល់ប្រជានុរាស្រ្ត
ដោយគ្មានរើសអើងវណ្ណះ។
ការកសាងរបស់ព្រះអង្គ​ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរ ក៏បានលាតសន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភព
ខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី
ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គបានចូលទិវង្គត នៅក្នុងគស ១២០១។

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons