Friday, July 8, 2011

បណ្ឌិត សឺង ង៉ុកថាញ់

Son Ngoc Thanh



បណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thnh)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Ch Ha) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះនគរវត្តនាឆ្នាំ ១៩៣៦ ។

បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La x Ha Thuận huyện Chu Thnh tỉnh TrVinh)

សម្ព័ន្ធភាពគ្រួសារ
បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
1. លោក សឺង ថាយ ស៊ុន (បងប្រុស)
2. លោក សឺង ថាយ ហ្វៀន (បងប្រុស)
3. អ្នកស្រី សឺង ធី ចាវ (បងស្រី)
4. អ្នកស្រី សឺង ធី សឹម (បងស្រី)
5. បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
6. លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
7. អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)

លោកយាយ សឺង ធីថែម កើតឆ្នាំ ១៩១១ ត្រូវជាប្អូនស្រីរបស់បណ្ឌិត សឺង ង៉ុក ថាញ់​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​នា​ទីក្រុង​ភ្នំពេញ ។ ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវ បានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (អក្សរយួនៈLmThị t អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LmTan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក(ភាសាយួនៈTrần Thị Xc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។

លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Chu Thnh) ខេត្តព្រះត្រពាំង (Tr Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖
1. ឡាំ ធី សែន (ស្រី)
2. ឡាំ ធី ឡែន (ស្រី)
3. ឡាំ និញ (ប្រុស
4. ឡាំ ធី យឿន (ស្រី)
5. ឡាំ សឹម (ប្រុស)
6. ឡាំ ធី ញ៉ី (ស្រី)
7. ឡាំ ធី តូ (ស្រី)
8. ឡាំ ធី ទ្រឿង (ស្រី)
9. ឡាំ ធី ហាក (ស្រី)
10. ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
11. ឡាំ ធី លន់ (ស្រី)
12. ឡាំ ថាញ់ វិញ (ប្រុស)

បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធី​អ៊ុក មានបុត្រប្រុស ស្រីចំនួន ៤ នាក់ គឺ៖
1. សឺង ហ្វា យ៉ិន (ស្រី)
2. សឺង សេរីវុធ (ប្រុស)
3. សឺង ទី ឡាយ (ប្រុស)
4. សឺង ង៉ុក ម៉ាយ (ស្រី)

ការសិក្សាអប់រំ
បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់​ចោលទុកឲ្យនៅក្រោមការបីបាច់ ថែរក្សាពីអ្នកម្តាយ​ឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារលោក បានរៀន​អក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ ធំ ខេត្តព្រះត្រពាំង។ ក្រោយមកលោកយាយ ថាច់ ធី តុប បាន បញ្ជូនលោកឲ្យទៅរៀននៅសាលាបឋម​សិក្សាជាន់ដំបូង នាទីរួមខេត្តព្រះត្រពាំង និងទៅបន្ត​ការសិក្សាថ្នាក់បឋមសិក្សា បំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សា នៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យលោកបានទៅបន្តការសិក្សា នាទីក្រុងប៉ារិស ប្រទេស​បារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោកក៏បានទៅបន្ត ការសិក្សានៅប្រទេសបារាំង ជាមួយលោកផងដែរ។

ការបង្កើតសារព័ត៌មាន នគរវត្តពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២
ឆ្នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ , លោក ប៉ាច ឈឹន និង លោក សឹម វ៉ា បានរួមគ្នាបង្កើតសារ ព័ត៌មានជាភាសាខ្មែរលើកដំ បូងនៅស្រុកខ្មែរឈ្មោះ នគរវត្តដែលមានលោក ប៉ាច ឈឹន ជាចាងហ្វាង នយោបាយសារព័ត៌មានមួយនេះ ។ រដ្ឋបុរស ទាំងបីរូបនេះ កាលនោះ មានវ័យខ្ទង់ ៣០ ឆ្នាំ បានធ្វើការទាក់ ទងយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនបណ្ឌិត្យ និងក្រោយមកគេ បានតែងតាំង បណ្ឌិត សឺង ង៉ុក ថាញ់ ជាបណ្តាគាររក្សនៃពុទ្ធ សាសនាបណ្ឌិត្យ ។

គោលជំហររបស់កាសែត នគរវត្ត ពេលនោះ​គឺសរសេរ គាំទ្រខ្មែរ ដោយមិនប្រឆាំងបារាំងសែស ។​កាសែតនេះ បានសរសេរប្រឆាំងនឹងការគ្របសង្កត់ របស់ជនជាតិយួន មកលើរាជការនៃប្រទេសកម្ពុជា,ការគ្របសង្កត់របស់ចិន មកលើពាណិជ្ជកម្មព្រមទាំងនិយាយអំពីកង្វះខាតការ ងារសមរម្យសម្រាប់បញ្ញវន្តខ្មែរ​។

បទនិពន្ធក៏បានបន្ទោសឈ្មួញចិននៅតាមជនបទដែលប្រកប របរឲ្យខ្ចីប្រាក់ដោយយកការប្រាក់ខ្ពស់បានបន្ទោសការយឺត យ៉ាវរបស់បារាំងសែសក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធ សិក្សាអប់រំ បានបន្ទោសការខ្វះខាតឥណទានសំរាប់ កសិករខ្មែរខ្ចីនិងបន្ទោសការបើកប្រាក់បៀវត្សតិចដល់ អ្នករាជការខ្មែរទាំងឡាយផងដែរ ។ តែការសំខាន់ជាង នេះទៅទៀត កាសែត នគរវត្ត បានប្រឹងប្រែងបង្ហាញថា ប្រវត្កិសាស្ត្រនិងការប៉ងប្រាថ្នាផ្សេងៗរបស់ខ្មែរខុសប្លែក គ្នាពីប្រវត្តិសាស្ត្រ និងការប៉ងប្រាថ្នារបស់យួន ។ មានវិចារណកថាមួយក៏បានប្រៀបធៀបការវាតទីទឹកដី របស់ហ៊ីត្លែរនៅក្នុងទ្វីអ៊ឺរុបទៅនឹងការពង្រីកទឹកដីរបស់ ប្រទេសយួនមកលើកម្ពុជាក្នុងសតវត្ស ទី ១៩ ។ គំនិតប្រឆាំងយួនលេចឡើងជាបណ្តើរៗ នៅក្នុង អត្ថបទកាសែត នគរវត្ត ដែលជាគំនិតមួយបាន ហូរចូលទៅក្នុងមនោគមវិជ្ជានៃគ្រប់រដ្ឋាភិបាល ខ្មែរទាំងឡាយក្រោយឯករាជរហូតដល់ឈ្លានពាន របស់យួននៅចន្លោះឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែនៅក្នុងបរិបទប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ផ្ទាល់អ្វីដែលសំខាន់ពីកាសែត នគរវត្ត នោះ គឺថា ជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ដែលមានការសាសងទាក់ទងគ្នារវាង  មេកម្លាំង  បារាំងសែលជាមួយនឹងកូនក្មួយ ខ្មែរ ដែលបារាំង សែសប្រកាន់ចោទថា ដេកសំងំព្រមទាំងវរជន ខ្មែរផងដែរ ។ នៅដើមឆ្នាំ ១៩៣៧ កាសែតនេះមួយ លេខៗ មានបោះពុម្ភចេញផ្សាយឲ្យច្រើនលើសពី​ ៥០០០ ច្បាប់ ហើយអ្នកអានប្រកដជាមានចំនួនច្រើន លើសពីនោះទៅទៀត ។

តើអ្នកណាជាអ្នកអានកាសែតនេះ ? អ្នកណាជាវរជនថ្មី ? ភាគច្រើនហាក់ដូចជាបុរសខ្មែរក្មេងៗ​ដែល ធ្លាប់មានតួនាទីទាបនៅក្នុងរាជការដែលបានសិក្សាយ៉ាង ហោចណាស់ក៏មួយរយៈពេលដែរតាមប្រព័ន្ធសិក្សា បារាំងសែស ។ ពួកអ្នកទាំងនោះភាគច្រើនសុទ្ធ សឹងតែជាអ្នករស់នៅទីក្រុងភ្នំពេញ ។ នៅក្នុងកំណត់ ប្រវត្តិរូបអំពីសម័យនោះ លោក បុណ្ណ ចន្ទ ម៉ុល ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងរបបសាធារណរដ្ឋខ្មែរ បានថ្លែងថា កាសែតនេះ ទុកខ្លួនថា មានបេសក កម្មដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យភ្ញាក់រឮក​។ រូបភាពនេះឋិតនៅរហូតមកដល់ទសវត្សឆ្នាំ ១៩៥០ គឺពេលដែល លោក សឺង ង៉ុក ថាញ់ ត្រឡប់មកពី​ ការនីរទេសវិញក៏បានបង្កើតកាសែតជាតិនិយមមួយ ផ្សេងទៀត ដោយដាក់ចំណងជើងថា ខ្មែរក្រោក ។ កាសែត នគរវត្ត មានសារៈសំខាន់ណាស់ ដោយ សារបានផ្តល់ឱកាស់ដល់ខ្មែររាប់ពាន់នាក់ ឲ្យអាន ព័ត៌មានផ្សេងៗ ស្តីពីពិភពលោកខាងក្រៅដែលតែង ជាភាសាខ្មែរជាលើកដំបូងក្នុងសម័យនោះ ។

ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យ ហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៣ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ។ រឿងនេះបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋាន ព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់និងវត្តអារាមនា នាទូទាំងប្រទេសកម្ពុជាមានការរំជើបរំជួលយ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត ។ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោកនួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ ទិសទី ។

ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យបារាំង ដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ ។នេះគឺជាមហាបាតុកម្មបានកើត ឡើងជាលើដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលមានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជា ពលរដ្ឋជាង៥០០ នាក់ ។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាប់យ៉ាងចាស់ដៃព្រមទាំងបានរកចាប់ ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់គុករួច និរទេសទៅកោះត្រឡាចរហូតដល់បានបាត់បង់ជីវិត ដូចជាព្រះអាចារ្យ ហែម ចៀវ ជាដើម ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុ កម្មមិនបានសម្រេច ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ, ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀតលោក​ ក៏បានភៀសខ្លួនទៅទីក្រុងបឹងកក់ ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រកកោននយោបាយនៅប្រទេសជប៉ុន ។

ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា
ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាពី ថ្ងៃ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។ នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបាន​ធ្វើរដ្ឋ ប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់គុកព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន ។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្រ្តីទទួលកិច្ចការបរទេស ។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិត​សឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី និង ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូល មកត្រួតត្រាឥណ្ឌូចិនម្តងទៀតក៏បានចាប់ខ្លួន នាយក រដ្ឋមន្ត្រី​ សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅ ព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយ មកបារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ ទៅបង្ខាំងទុក​នៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅ​ប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន​ឆ្លៀតរៀនបន្តរហូតដល់ បានប្រលងជាប់បរិញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ ។

ការបង្កើតសារព័ត៌មាន​ខ្មែរក្រោក
ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅ ប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈ ពេល ៦ ឆ្នាំ ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះថា ខ្មែរក្រោកដោយ បានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយ ដំបូងថាយើងដឹងហើយថា ប្រជារាស្ត្រខ្មែរដែលត្រូវបានគេចាក់ថ្នាំ សណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ... ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅ មុខបានឡើយ  ។

ទិសដៅរបស់កាសែត ខ្មែរក្រោក គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ  ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋាភិបាលបិទនៅដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons