Monday, July 11, 2011

សករាជសករាជ​​ មាន​ពាក្យ ស័កៈ និង រាជ ។ ស័កៈ ​មាន​ន័យ​ថា កាល​សម័យ ការ​រាប់​លំដាប់​ឆ្នាំ ។ រាជ ​មាន​ន័យ​ថា ស្ដេច ឬ​អច្ឆរិយ​បុគ្គល ។ សករាជ​ មាន​ន័យ​ថា ការ​រាប់​ថ្ងៃ​ ខែ ឆ្នាំ ឬ​យក​ត្រឹម​តែ​ឆ្នាំ​រៀង​មក ពី​ថ្ងៃ ឬ​ខែ ឬ​ឆ្នាំ ដែល​បុគ្គល​អស្ចារ្យ ឬ​ហេតុ​អស្ចារ្យ​ណា​មួយ ដែល​ជនានុជន​បាន​កត់​ត្រា​ទុក ។ នៅ​ក្នុង​កម្រង​អត្ថបទ​ប្រវត្តិវិទ្យាប្រទេសកម្ពុជាគេ​ឃើញ​មាន​ពាក្យ​ពុទ្ធ​សករាជ និង​គ្រឹស្ត​សករាជ ។ មាតិកា[លាក់]១ សេចក្តីផ្តើម​ ២ ដើមកំណើតនៃ​សករាជ​ទាំង ៤ ២.១ ពុទ្ធសករាជ ២.២ គ្រិស្តសករាជ ២.៣ មហា​សករាជ ២.៤ ចុល្លសករាជ ៣ ការ​ប្រើ​សករាជក្នុង​ប្រទេសកម្ពុជា​ ៤ ឯកសារយោង [កែប្រែ] សេចក្តីផ្តើម​មនុស្ស​ក្នុង​សាកលលោក​គ្រប់​ជាតិ​គ្រប់​សាសន៍ សុទ្ធសឹង​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ទាំងអស់​គ្នា គ្មាន​អ្នក​ណា​នៅ​ស្ងៀម​ឡើយ ព្រោះ​ធម្មតា​លោក​បង្គាប់​ឲ្យ​ធ្វើ ។ ឯ​កិច្ចការ​របស់​អ្នក​ស្រុក​ទាំងអស់​នោះ ដែល​នឹង​ចំរើន​កើន​ឡើង​តាម​លំដាប់​ទៅ​បាន...

មឈូស​ថ្ម​នៅ​កម្ពុជា​ក្រោម

មឈូស​ថ្ម​នៅ​កម្ពុជា​ក្រោមយើង ​ឯកភាព​ចំពោះ​ទស្សនៈ​របស់លោក ប៉ាក​ម៉ាំង​ទី​យ៉េ និង​លោក ប័​រ​ស៊ឺ​លី​យេជុំវិញ​ផ្នូរ​កប់​សពសម័យ​បុរេប្រវត្តិសាស្ត្រ ( tombe mégalithique préhistorique ) នៅ​ភូមិ​ស៊ឺង​ឡុ​កឯ​ទឹកដី​កម្ពុជា​ក្រោមដែលថា​ជា​សំណង់​ស្ថាបត្យកម្ម​ថ្ម​ ពិតប្រាកដ​មួយ (authentique construction mégalithique) ។ សូមជម្រាបថាផ្នូរ​ថ្ម​សម្រាប់​បុព្វការី​ជន​ខ្មែរ​មាន​អាយុ​ត្រឹមតែ​រវាង ២៥០០ ទៅ ៣០០០ ឆ្នាំ​ប៉ុណ្ណោះ ។ សូមជម្រាបថាការសាងសង់ ​ត្រូវបាន​ធ្វើឡើង​ដោយ​ការយក​ផ្ទាំង​ថ្មធំៗមក​បន្តុប​លើ​គ្នា​ជា​រាង​ក្តារ​ មឈូស ហើយ​ដើម្បីឱ្យ​ល្បក​បណ្តោយ​នៃ​សាច់​ថ្មដែល​គេ​ដាក់​គង​លើ​គា្ន​នោះ​បន្ស៊ី​ ភ្ជាប់​គា្ន គេ​ពិតជា​បាន​ប្រើ​បាយអរដូច​ករណី​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​អ៊ីចឹង ។ បន្ថែម ​លើ​ព័ត៌មាន​ដ៍​សំខាន់​នេះ យើង​អាច​បញ្ជាក់បាន​ថា ការសាងសង់​ផ្នូរ​ថ្ម​នេះ​ពិតជា​ត្រូវបានធ្វើឡើង​តាម​គំរូ​នៃ​ក្តារ​មឈូស​...

ពិធី​បូជា​ក្របី

ពិធី​បូជា​ក្របីនៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន​ដែល​ព្រះបាទ​ជយ ​វ័រ្មន​ទី ៧ បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អ​វ​លោ​កេស្វរៈ​ដែលជា​ព្រះ​ ពោធិសត្វ​ដ៏​សំខាន់បំផុត​នៃ​លទ្ធិព្រះពុទ្ធសាសនា​មហាយាន​នៅ​ចុង​ស.វ​ទី ១២នៃ​គ.ស គេ​បានឃើញ​រូបចម្លាក់​បុរាណ​មួយ​យ៉ាង​ល្អ​ប្រណីត​បង្ហាញ​ពី​ការបូជា​ក្របី ។ ការបូជា​ក្របី​ជា​ពិធី ​បូជា​យ៉ាង​ធំ​បំផុត​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​នោះ ជាពិសេស​សម្រាប់​មេទ័ព​ប្រារព្ធ​ឡើងមុនពេល​ចេញទៅ​សមរភូមិ ឬ​ទៅ​ច្បាំង និង​ឧទ្ទិស​ជូនចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស​ដើម្បី​សុំ​នូវ​សិរី​មង្គល និង​ជ័យជំនះ​ទៅលើ​បច្ចាមិត្ត ។ ដូចនេះ ការបូជា​ក្របី​ក៏​ជា​ពិធី​ពិ​សិ​ដ្ឋិ​មួយ​ដើម្បី​ប្រមូល​កំលាំង​ថាមពល​ ប្រឈមមុខ​នឹង​សត្រូវ​ដែល​គេ​ប្រព្រឹត្ត​មុនពេល​ចេញទៅ​ធ្វើសង្គ្រាម​ដោយមាន​ ការ ប្រជុំ​គ្នា​យ៉ាង​អ​ធឹ​ក​អធម​ជុំវិញ​ការសម្លាប់​ក្របី ។ តាមរយៈ​ទំនៀមទម្លាប់រ​...

ប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាម

ប្បធម៌​​ទីក្រុង​ភូមិ​ជា​រាង​មូល និង ពង​ក្រពើ​នៅក្រែក កំពង់​ចាមភូមិ ​មូល​លេខ ១៥ នៅ​ក្រែក ខេត្តកំពង់ចាម វប្បធម៌​ភូមិ​មូល​បាន​ចាប់បដិ​ស​និ្ធ​ឡើង​នៅ​ចុង​សម័យ​នព្វ​សិលា (វប្បធម៌​ថ្ម​រំលីង) ៥០០០-១៥០០ ឆ្នាំមុន​គ.ស ។ វប្បធម៌​នេះ​បាន​បន្ដ​រហូតដល់​សម័យ​លោហធាតុ (ប្រមាណ​ជា ១៥០០ ឆ្នាំមុន​គ.ស) រហូតដល់​ដើម​ស.វ​ទី ១ នៃ​គ.ស គឺ​លំនៅដ្ឋាន​របស់​សហគម​ន៍​ខ្មែរ​ដើម​ទាំងនោះ​ហើយ ដែល​សម័យ​ប្រ​វ​តិ្ត​សាស្ត្រ​បុរី (ទីក្រុង) ធំៗមួយចំនួន​ត្រូវបាន​បង្កើតឡើង​ក្រោម​ឥ​ទិ្ធ​ពល​នៃ​វប្បធម៌​កិ្ល​ង្គ ។ តាមពិតមួយ​ភាគ​ធំ​នៃ​ភូមិ​មូល​ត្រូវបាន​បោះបង់ចោល​ដោយសារ​ធម្មជាតិ​មិន​ អំណោយផល (ខ្ពង់រាប) ។ ការសិក្សា​ស្រាវជ្រាវ​នៃ​វប្បធម៌​ភូមិ​មូល​នៅ​កម្ពុជា​ដោយ​លោកបារី​ស ម៉ា​លើ​រ៉េ និង​ការសិក្សាថ្មីៗដោយ​និស្សិត​នៃ​មហាវិទ្យាល័យ​បុរាណ វិទ្យា​ជំនា​ន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរ​នា​សម័យ​បុ​រេ​ប្រ​វ​តិ្ត​សាស្ត្រ​បាន​បង្កើត​នូវ​ស្ថាបត្យកម្ម...

ពិធីបញ្ចូលម្លប់កូនស្រី

ពិធីបញ្ចូលម្លប់កូនស្រី ប្រវត្តិតាមរឿងព្រង​​​​​មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់ នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវសែ្បជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផេ្សងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា៖ "អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិត​សព្វ​គ្រប់​ទៅ​ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឲ្យស្តាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្តាយពេក"។ គិត​ហើយ​មហា​ចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក​ រំពៃ​គយគន់មើលកេ្មងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូច​មួយ​​នោះ មានរូបឆោមស្អាតសមរម្យ មាន​សាច់​ឈាម​ថ្លា ថៃ្លថ្នូរ គួរឲ្យស្រលាញ់...

រាជនីសំលេងមាស

រស់ សេរីសុទ្ធា រស់ សិរីសុទ្ឋា រាជនីសំលេងមាស ពត៌មានសំខាន់ៗ ឈ្មោះពីកំនើត រស់ សុទ្ធា ឈ្មោះហៅក្រៅ រៃ ថ្ងៃខែឆ្នាំកំនើត 6 វិច្ឆិកា ១៩៤៦ ទីកន្លែងកំនើត ភូមិដំណាក់ហ្លួង ឃុំទួលតាឯក ខេត្តបាត់ដំបង កំរិតវប្បធម៌ ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង សញ្ជាតិ កម្ពុជា មរណៈភាព ១៧ មេសា ១៩៧៧ ប្រភេទតន្ត្រី ប្រជាប្រិយ Rock N roll វិជ្ជាជីវៈ អ្នកចំរៀង អ្នកសរសេរបទចំរៀង ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៦៥ –១៩៧៥ ដៃគូ ស៊ីន ស៊ី​សាមុត ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីរស់សិរីសុទ្ធា េដាយអ្នកស្រី ែកវច័ន្ទបូរណ៍​ ែខតុលា២០០៩ េខត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា...

ស៊ីន ស៊ីសាមុត

ស៊ីន ស៊ីសាមុត ស៊ីន ស៊ីសាមុត អធិរាជសំលេងមាស ពត៌មានសំខាន់ៗ ថ្ងៃខែឆ្នាំកំនើត ២៣ សីហា ១៩៣២ ទីកន្លែងកំនើត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង សញ្ជាតិ កម្ពុជា មរណៈភាព ១៨ ឧសភា ១៩៧៦ ប្រភេទតន្ត្រី មនោសញ្ចេតនា ប្រជាប្រិយ Rock និង roll វិជ្ជាជីវៈ អ្នកចំរៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន(Mandolin) និងផលិតករខ្សែភាពយន្ត គ្រឿងភ្លេង ម៉ង់ដូលីន (Mandolin) ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៥០ –១៩៧៥ ដៃគូ រស់ សេរីសុទ្ឋា និងប៉ែន រ៉ន Influences អេលវីស ផ្រេសលី (Elvis Presley) , សម យុទ្ធ គេហទំព័រ ​ សមាគម ស៊ីន ស៊ីសាមុត www.sinsisamuth.com Notable instruments ម៉ង់ដូលីន (Mandolin) លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហ័សនាមថាជា អធិរាជសំលេងមាស។...

Page 1 of 41234Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons